ពិតជាអស្ចារ្យ! ធនាគារ វីង ប្រកាសជាផ្លូវការ៖ ដកប្រាក់សុទ្ធឥតគិតថ្លៃ ១០០%!

  • 2025-05-12 07:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ បន្ទាប់ពីរយៈពេលជិតមួយខែ នៃការដាក់ឱ្យដំណើរការយុទ្ធនាការ «វីងដកលុយឥតគិតថ្លៃ» អតិថិជនរបស់ធនាគារ វីង (ខេមបូឌា) ម.ក ទូទាំងប្រទេសបានសម្តែងនូវភាពរីករាយ និងការពេញចិត្តយ៉ាងខ្លាំងចំពោះសេវាកម្មដ៏ងាយស្រួលនេះ។ យុទ្ធនាការនេះបានផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ហិរញ្ញវត្ថុដ៏រលូន និងសន្សំសំចៃ។

លែងមានទៀតហើយ ការចំណាយថ្លៃសេវាសម្រាប់ការដកសាច់ប្រាក់! ធនាគារ វីង យល់ច្បាស់ពីតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ហើយការសម្រេចចិត្តដ៏ក្លាហាននេះ គឺធ្វើឡើងដើម្បីសម្រួលបន្ទុកចំណាយប្រចាំថ្ងៃរបស់លោកអ្នក។ មិនថាលោកអ្នកត្រូវការដកប្រាក់សម្រាប់ចំណាយផ្ទាល់ខ្លួន, ផ្ញើជូនគ្រួសារនៅស្រុកកំណើត, ឬសម្រាប់អាជីវកម្មនោះទេ ឥឡូវនេះ លោកអ្នកអាចធ្វើប្រតិបត្តិការទាំងនេះបានដោយទំនុកចិត្ត និងគ្មានការព្រួយបារម្ភពីថ្លៃសេវា នៅគ្រប់ភ្នាក់ងារវីងរាប់ម៉ឺនកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។

គំនិតផ្តួចផ្តើមនេះ នឹងជួយឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សន្សំសំចៃថវិកាបានកាន់តែច្រើន ដែលអាចយកទៅប្រើប្រាស់សម្រាប់តម្រូវការចាំបាច់ផ្សេងៗ ចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។ នេះគឺជាការបង្ហាញយ៉ាងច្បាស់ថា ធនាគារ វីង មិនត្រឹមតែជាអ្នកផ្តល់សេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែគឺជាដៃគូដ៏ពិតប្រាកដសម្រាប់ប្រជាជនកម្ពុជា។

មោទនភាពដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ វីង

ការផ្តល់ជូនសេវាដកប្រាក់ឥតគិតថ្លៃនេះ គឺជាសក្ខីភាពនៃចក្ខុវិស័យរបស់ធនាគារ វីង ដែលតែងតែចាត់ទុកអតិថិជនជាស្នូលនៃការអភិវឌ្ឍរបស់ខ្លួន។ យើងមានមោទនភាពដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នក ហើយយើងប្តេជ្ញាបន្តច្នៃប្រឌិត និងនាំយកនូវដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពបំផុត។

យើងសូមលើកទឹកចិត្តដល់អតិថិជនធនាគារ វីង ទាំងអស់ ឲ្យមានមោទនភាពដែលបានជ្រើសរើសធនាគារ វីង ជាដៃគូហិរញ្ញវត្ថុរបស់លោកអ្នក។ លោកអ្នកគឺជាកម្លាំងចលករដ៏សំខាន់ដែលជម្រុញឲ្យយើងខិតខំប្រឹងប្រែងបន្ថែមទៀត។

ចូលរួមអបអរសាទរ និងចែករំលែកបទពិសោធន៍! តោះ! ចាប់ផ្តើមទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃការដកប្រាក់ដោយឥតគិតថ្លៃពី ធនាគារ វីង ឥឡូវនេះ! សូមចែករំលែកដំណឹងល្អនេះទៅកាន់មិត្តភក្តិ បងប្អូន និងក្រុមគ្រួសាររបស់លោកអ្នក។

យើងសូមអញ្ជើញលោកអ្នកចែករំលែកភាពរំភើបរីករាយ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកអ្នកនៅលើបណ្តាញសង្គម ដោយប្រើ Hashtag #WingFreeCashOut និង #វីងដកលុយឥតគិតថ្លៃ ។ សូមប្រាប់ឲ្យពិភពលោកបានដឹងថា ការដកប្រាក់ដោយឥតគិតថ្លៃពី វីង បានក្លាយជាការពិតហើយ!

ធនាគារ វីង ប្តេជ្ញាចិត្តធ្វើឲ្យជីវិតកាន់តែប្រសើរ!

ដោយ ៖ គីម ណារ៉ាក់