ទី​បំផុត​ស្រី​ស្អាត​នៅ​រាជធានី​ភ្នំពេញ គ្រង​មកុដ​ផ្កា​រំដួល សម្រាប់​ជយលាភី Miss Cambodia 2019

  • 2019-04-01 02:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡង​សមត្ថភាព និង​សម្រស់​ដ៏​របស់​ធំ Miss Cambodia 2019 បាន​រក​ឃើញ​ម្ចាស់​ជយលាភី​ហើយ​នៅ​យប់​មិញ​នេះ ដោយ​ស្រី​ស្អាត​នៅ​រាជធានី​ភ្នំពេញ សំណាង អាលីណា វ័យ ១៨​ឆ្នាំ គឺ​ជា​ម្ចាស់​ជយលាភី។

កញ្ញា សំណាង អាលីណា ម្ចាស់​ជយលាភី​ឆ្នាំ ២០១៩

សំណាង អាលីណា បាន​បង្ហាញ​ឲ្យ​គ្រប់​គ្នា បាន​ឃើញ​ពី​សមត្ថភាព និង​ភាព​ជឿជាក់​របស់​នាង​ក្នុង​ដំណើរ​ឆ្ពោះ​មកុដ "ផ្កា​រំដួល" តម្លៃ​ជាង​១ម៉ឺន​ដុល្លារ​អាមេរិក ដោយ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​កម្ពុជា យ៉ាង​ស្វាហាប់ និង​មាន​ការ​ជឿជាក់​ខ្ពស់។ ជា​លទ្ធផល នាង​បាន​យក​ឈ្នះ​បេក្ខនារី ២៤​រូប​ផ្សេង​ទៀត ដែល​មាន​សមត្ថភាព និង​សម្រស់​ប្រហាក់​ប្រហែល​គ្នា។

ជយលាភី​នេះ គេ​បាន​ឃើញ សំណាង អាលីណា ដែល​មើល​ទៅ​អង់អាច ស្វាហាប់ និង​ជឿជាក់​នោះ បែរ​ជា​មិន​អាច​ទប់​ទឹក​ភ្នែក​បាន តាំង​ពី​នាង​បាន​ជាប់​ក្នុង​បេក្ខភាព ៥នាក់​ចុង​ក្រោយ។ តាម​រយៈ​ការ​ប្រកាស​របស់​កម្មវិធី តាម​រយៈ​ជយលាភី​នេះ សំណាង អាលីណា នឹង​ក្លាយ​បេក្ខនារី​តំណាង​កម្ពុជា ឆ្ពោះ​ទៅ​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល (Miss Univers) បន្ត​ទៀត​នៅ​ពេល​ខាង​មុខ ដូច​ទៅ​នឹង រឿន ណាត ម្ចាស់​ជយលាភី​ឆ្នាំ​ចាស់ បាន​ធ្វើ៕

រឿន ណាត ម្ចាស់​ជយលាភី​ឆ្នាំ ២០១៨
សំណាង អាលីណា និង​ក្រុម​គ្រួសារ

អត្ថបទ៖ ទារិកា

អត្ថបទថ្មី