ឡុង​ សំណាង​ រៀន​ចាប់​វ៉ៃ​ជង្គង់​ខ្លាំង​ មុន​ឈ្នះ​ថៃ​យក​ខ្សែក្រវាត់​ម្សិលមិញ​

  • 2019-04-01 03:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ ឡុង​ សំណាង​ ត្រៀម​ខ្លួន​បាន​ល្អ​ និង​ចំណាយ​ពេល​ច្រើន​ថ្ងៃ​ក្នុង​ការ​រៀន​ចាប់​វ៉ៃ​ជង្គង់​ទើប​អាច​ឈ្នះ​ខ្សែក្រវាត់​ម្សិលមិញ​នេះ​នៅ​សង្វៀន​ CTN​។​

ឡុង សំណាង ក្រហម

សំណាង​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ Phit Say Far​ លើក​នេះ​ងាយ​ស្រួល​ចាប់​ឡាំ​ជង្គង់​ជាង​ពេល​មុនៗ​ ប៉ុន្តែ​កណ្ដាប់ដៃ​ចេញ​មួយៗ​ធ្ងន់​ពិបាកបិទ ហើយ​ក៏​មិន​ងាយស្រួល​ក្នុង​ការ​យក​ឈ្នះ​ដែរ​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ Zorus​ នេះ។​

ឡុង សំណាង ឈ្នះខ្សែក្រវាត់ម្សិលមិញ

ចំណែក​ ឡុង​ សុភី​ លើក​ឡើង​ដែរ​ថា​ ឡុង​ សំណាង​ គេ​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មួយ​នេះ​ ពោល​ហាត់​បាន​ច្រើន​ ខណៈ​ការ​រៀន​ចាប់​ជង្គង់​ទៀតសោត​ គឺ​មាន​មនុស្ស​ ៥-៦នាក់​ ចូល​ចាប់​ឡាំង​ជា​មួយ​។ អ្នកដែលចាំចាប់ឡាំជាមួយ សំណាង ​សុទ្ធតែ​គីឡូ​ធំៗ​ ដូច្នេះ​ហើយ​បាន​ជា​សិស្ស​ប្អូន​រូប​នេះ​មាន​ព្រៀប​ចាប់​ជាង​កីឡាករ​ថៃនា​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។​

ឡុង សំណាង ឈ្នះខ្សែក្រវាត់ម្សិលមិញ

កម្មវិធី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ Zorus​ របស់​សង្វៀន​ CTN​ បាន​បញ្ចប់​ទៅ​ហើយ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ ដោយ​ជើង​ឯក​លេខ១​ បាន​លើ​កីឡាករ​ ឡុង​ សំណាង​ លេខ២​ Phit Say Far​ លេខ៣​ ផាន់​ គ្រាន់​ និង​លេខ៤​ ឌុម​ កែវដា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី