Spurs ចូល​ទី​ខ្លួន​ឯង​ចុង​ម៉ោង​ជួយ​ Liverpool ឡើង​កំពូល​តារាង​វិញ​

  • 2019-04-01 01:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ឡើង​លើ​កំពូល​តារាង​ Premier League វិញ​ក្រោយ​យក​ឈ្នះ​ Tottenham Hotspur ទាំង​ត្រដាបត្រដួស​ដោយ​លទ្ធផល​ ២​ទល់​នឹង​១។

ការ​ប្រកួត​សប្ដាហ៍​ទី​៣២​នៅ​ Anfield កាល​ពី​យប់​មិញ​ម្ចាស់​ផ្ទះ​បាន​ធ្វើ​ការ​នាំ​មុខ​១​គ្រាប់​មុន​​តាំង​ពី​នាទី​១៦​តែត​បញ្ចូល​ទី​ដោយ​ Roberto Firmino ក្រោយ​ខ្សែ​ការពារ​ Robertson បញ្ជូន​បាល់​ឲ្យ​យ៉ាង​ល្អ។​​ យ៉ាង​ណា​ Spurs តាម​ស្មើ​បាន​វិញ​នៅ វគ្គ​ទី​ពីរ​នាទី​ ៧០​ស៊ុត​បញ្ចូល​ទី​ដោយ​ Lucas Moura។

បន្ទាប់​ពី​ត្រូវ​គូ​ប្រជែង​តាម​ស្មើ​ Liverpool រង​ការ​សម្រុក​លឿន​ៗ​ជា​ច្រើន​សារ​សឹង​តែ​របូត​គ្រាប់​ទី​ពីរ​ទៅ​ហើយ​ ប៉ុន្តែ​នៅ​ចុង​ម៉ោង​នាទី​៩០​ Salah បាន​ព្យាយាម​តែត​បាល់​ទម្លាក់​មុខ​ទី​ឲ្យ​មិត្ត​រួម​ក្រុម​ បែរ​ជា​ទៅ​បុក​ជើង​កីឡាករ​ Alderweireld របស់​ Spurs ចូល​ទី​បាន​សម្រេច និង​ធ្វើ​ឲ្យ​ពួកគេ​ឈ្នះ​ការ​ប្រកួត​នេះ៕

ប្រភព៖ Premier League   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី