និយាយ​មែន​តើ! ​ជយលាភី Miss Cambodia 2019 មក​មើល​ក្នុង​ជីវិត​ពិត រឹត​តែ​គួរ​ឲ្យ​ស្រឡាញ់

  • 2019-04-02 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​វ័យ​ត្រឹម​តែ ១៨ សំណាង អេលីណា ត្រូវ​បាន​ប្រកាស​ជា​ម្ចាស់​ជយលាភី កម្មវិធី​ប្រឡង​សមត្ថភាព និង​សម្រស់​ដ៏​របស់​ធំ Miss Cambodia 2019 កាល​ពី​យប់​មិញ​នេះ ក្រោយ​ពី​អាច​យក​ឈ្នះ​លើ​បេក្ខនារី​២៤​នាក់​ផ្សេង​ទៀត​មក​ពី​រាជធានី និង​ខេត្ត​នានា។

យុវតី​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បុគ្គល​មាន​ភាព​ក្លាហាន និង​ជឿ​ជាក់​ខ្លាំង​ថែម​ទៀត។ និយាយ​ពី​​សម្រស់​វិញ អាលីណា ពិត​ស្រស់​ស្អាត​សាក​សម​ទៅ​នឹង​វ័យ​ដ៏​ក្មេង​ខ្ចី​របស់​នាង ពោល​គឺ​នាង​មាន​ទាំង​ព្រម រវាង​សម្ផស្ស​ពី​ខាង​ក្នុង(ចំណេះដឹង) និង​សម្ផស្ស​ពី​ខាង​ក្រៅ។ ត្បិត​ថា គ្រង​សំលៀក​បំពាក់​ក្នុង​ពិធី​មើល​ទៅ ស្រី​ស្អាត​នៅ​រាជធានី​រូប​នេះ ហាក់​មាន​ភាព​ចាស់​ទុំ ប៉ុន្តែ​បើ​មក​ពី​ជីវិត​ពិត​នៅ​ខាង​ក្រៅ​របស់​នាង គឺ​ជា​យុវតី​វ័យ​ក្មេង​ម្នាក់​ប៉ុណ្ណោះ។

យ៉ាង​ណា នាង​នៅ​តែ​អាច​រក្សា​ភាព​គួរ​ឲ្យ​ស្រឡាញ់ ដដែល​នៅ​ក្នុង​ជីវិត​សាមញ្ញ​តាម​បែប​យុវវ័យ​របស់​នាង។ តោះ...សំណាង អាលីណា ​ក្នុង​ជីវភាព​មុន​ពេល​ក្លាយ​ជា​ជយលាភី Miss Cambodia 2019 ទាំង​អស់​គ្នា ថា នាង​ស្អាត និង​គួរ​ឲ្យ​ស្រឡាញ់​ប៉ុណ្ណា!

រូបភាព៖ ហ្វេសប៊ុក អាលីណា

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម