អត់ខ្លាចវង្វេងផ្លូវ! ទៅវត្តព្រះធាតុតាមផ្លូវទាំងនេះ ជិតបង្កើយ

  • 2019-04-03 05:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ទៅ​លេង​បុណ្យ​ភូមិ​នៅ​វត្ត​ព្រះ​ធាតុ ​លែង​ខ្លាច​វង្វេង​ផ្លូវ​ទៀត​ហើយ ។ លោក​អ្នក​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​ព្រះ​ធាតុ​បាន​ ដូច​ខាង​ក្រោម ​​យ៉ាង​ងាយ​ស្រួល មិន​ខ្លាច​វង្វេង​ផ្លូវ ​ធ្វើ​ឲ្យ​ខក​ខាន​ទៅ​លេង​បុណ្យ​ភូមិ​ឆ្នាំ​នេះ​ នោះ​ឡើយ៖

  • ទៅ​តាម​​ក្រុង​តា​ខ្មៅ ​ពេល​ដល់​រង្វង់​មូល​តា​ខ្មៅ ​បត់​ទៅ​ផ្លូវ​ខាង​លិច រហូត​​​ដល់​ផ្លូវ​បំបែក​​ជា​បួន ដែល​មាន​ផ្លូវ​​ទៅ​កាន់​ខេត្ត​តា​កែវ និង​ខេត្ត​កំពត។ ប៉ុន្តែ​លោក​អ្នក​ត្រូវ​ជិះ​ទៅ​ផ្លូវ​ត្រង់។

  • តាម​ផ្លូវ​ចម្ការ​ដូង​ ទៅ​កាន់​ទិស​​ខាង​ត្បូង​រហូត​ដល់​ផ្លូវ​បំបែក​ជា​បួន​ដូ​គ្នា ប៉ុន្តែ​ត្រូវ​ផ្លូវ​ខាង​ស្ដាំ ជិះ​ចូល​ទៅ​ប្រហែល​ ២០០​m ​នឹង​បាន​ឃើញ​ខ្លោង​ទ្វារ​ធ្វើ​​អំ​ពី​ឈើ​មួយ ​ដាក់​ឈ្មោះ​ថា ​"​វត្ត​ព្រះ​ធាតុ​"។

មកមើលតាម​វីដេអូ និងផែនទី ដើម្បី​ទៅ​ដល់​កន្លែងរៀបចំ​ បុណ្យភូមិ​ឆ្នាំ​នេះ ដូច​ខាងក្រោមនេះ៖

អត្ថបទ៖ លឹម សុនា