ប្រទេស​មួយ​នៅ​អាស៊ី ​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​ក្នុង​លោក​ ដំណើរការប្រព័ន្ធ 5G ថ្ងៃ​សុក្រ​នេះ

  • 2019-04-03 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ដើម្បី​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​លោក​ មាន​​ប្រព័ន្ធ 5G ប្រើ​ប្រាស់​ជា​សាធារណៈ ដោយ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ៥ ខែ​មេសា​នេះ​តែ​ម្ដង។

រូបតំណាង

នៅ​ថ្ងៃ​ទី ៥ ខែ​មេសា​នេះ​​ដែរ ​ទូរសព្ទ 5G របស់​ Samsung ម៉ូដែល Galaxy S10 5G ក៏​នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​ផង​ដែរ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​ការ​កុម្ម៉ង់​ទិញ​បាន​បើក​ទទួល​ចាប់​ពី​ពេល​នេះ​។

Galaxy S10 5G ដែល​លក់​មុន​គេ​នៅ​កូរ៉េ​ខាង​ត្បូង​មាន​តម្លៃ​ប្រមាណ​ ១ ២៣១ ដុល្លារ សម្រាប់​ទំហំ ២៥៦ GB និង​ម៉ូដែល​ទំហំ ៥១២ GB មាន​តម្លៃ​ប្រមាណ​ ១ ៣៦៦ ដុល្លារ។

​សហរដ្ឋអាមេរិក​នឹង​ជា​ទីផ្សារ​បន្ទាប់​ដែល​មាន​លក់​ Galaxy S10 5G ខណៈ​ដែល​​ប្រទេស​​មហា​អំណាច​មួយ​នេះ​នឹង​ដំណើរ​ការ​សេវា​ 5G របស់​ខ្លួន​ នា​ថ្ងៃ​ទី ១១ ខែ​មេសា​នេះ ដោយ​មិន​ទាន់​ដឹង​តម្លៃ​លក់​នៅ​ឡើយ​ទេ៕

ប្រភព៖ Channelnewsasia | Sammobile   ប្រែ​សម្រួល៖ រក្សា