មក​ស្គាល់​មុខ​អាជ្ញាកណ្ដាល​ដែល​ចែក​កាត​ក្រហម​ ១០០​សន្លឹក​មុន​គេ​បង្អស់​ក្នុង​ PL

  • 2019-04-03 12:56:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចែក​កាត​ឲ្យ​ខ្សែ​ការពារ​ស្លាប​ក្លឹប​ Manchester United កីឡាករ​ Ashley Young កាល​ពី​ប្រកួត​រវាង​ក្លឹប​ Wolverhampton Wanderers ប៉ះ​នឹង​ក្លឹប​ Manchester United អាជ្ញាកណ្ដាល​ជនជាតិ​អង់គ្លេស​ លោក Mike Dean បាន​ចែក​កាត​ក្រហម​ ១០០​សន្លឹក​ហើយ​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​។

នៅ​រដូវ​កាល​ ២០១៨/១៩​នេះ​ដែរ​ អាជ្ញាកណ្ដាល​រូប​នេះ​ចែក​កាត​លឿង​បាន ១០០​ដង​ និង​កាត​ក្រហម​បាន​ ១០​ដង​ កំឡុង​ពេល​ ២៤​ប្រកួត​នៅ​ Premier League។

ក្នុង​ចំណោម​កាត​ទាំង​ ១០០​របស់​គាត់ អាជ្ញាកណ្ដាល​វ័យ​ ៥០​ឆ្នាំ​រូប​នេះ បាន​ចែក​កាត​ឲ្យ​កីឡាករ​ក្លឹប​ Chelsea និង​ក្លឹប​ Manchester City ច្រើន​ជាង​គេ​ ដោយ​ក្លឹប​ទាំង​ពីរ​នេះ មាន​កីឡាករ​ទទួល​បាន​កាត​ក្រហម​ពី​គាត់​ ៩​ដង​រៀងៗ​ខ្លួន។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Dean បាន​ដឹកនាំ​ការ​ប្រកួត​ដំបូង​បង្អស់​ក្នុង​ Premier League នៅ​រដូវ​កាល ២០០០/០១ គឺ​ក្នុង​ប្រកួត​រវាង​ Leicester និង​ក្លឹប​ Southampton៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី