Wow! ច្រើនសន្លឹករបស់ គង់ ចាន់ស្រីមុំ ចូលរួមកម្មវិធី Pool Party សិចស៊ីមិនធម្មតា

  • 2019-04-04 04:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ថ្វីត្បិតតែ អតីតតារាស្រីកូន១ គង់ ច័ន្ទ​ស្រីមុំ មមាញឹក​នៅក្នុង​ការងា​រ​រកស៊ីក៏ពិតមែន តែគ្រប់កម្មវីធីជួបជុំតូចធំនាង​មិនដែល​ភ្លេច​ចូលរួមជាមួយនឹងស្វាមីរបស់នាង និងកូនសំណព្វឡើយ។

មិនថាជា​ពិធី​ម​មង្គលការ ឬ ​ជប់លៀង​របស់​មិត្តភក្តិ​ក្នុងសិល្ប: និងក្រៅរង្វង់សិល្ប: នាង​តែងតែ​ចូលរួម​គ្រប់ពេល ថែមទាំង​ពូកែ​តុបតែង​ខ្លួន​ស្រស់ស្អាត​ប្លែកៗ​ពីគ្នាស្ទើរមិនជាន់កម្មវិធីណាមួយទាល់តែសោះ។ ជាក់ស្តែង​កាលពី​យប់មិញ​នេះ ​ស្រីមុំ បាន​លេចមុខ​នៅក្នុង​កម្មវិធី​ជប់លៀង Pool Party ដែលជាកម្មវីធីខួបកំណើតរបស់​មិត្ត​ភក្តិក្នុងសណ្ឋាគារត្រើយម្ខាងដោយ​តម្រូវឱ្យ​អ្នកចូលរួមក៏ដូចជានាង​ស្លៀក​បែបឈុតបីគីនី​​ហែលទឹកទៀតផង ។

​ដោយឡែកឈុតបីគីនីយប់មិញពិតជា​ស្រស់ស្អាត​ខ្លាំងណាស់​ មួយឈុត​នេះបញ្ចេញដងខ្លួនដ៏ស្រឡូនរបស់តារាស្រីរូបនេះស៊ិចស៊ីទាក់ភ្នែកតែម្តង ថ្វីបើតារាស្រីរូបនេះមានកូន ១ក្តី ក៏ធ្វើឱ្យ​អ្នកចូលរួម​លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា​ ថាក្រៅពីពូកែថែទាំកូន នាង​ក៏ជានារីពូកែ​ថែរក្សា​រាង ​ឱ្យនៅ​ស្រស់ស្អាត​ក្មេង​ជាង​វ័យ។ ជាពិសេស​នាង​តែងតែ បង្ហាញ​រូបភាព​ក៏ដូចជា​សកម្មភាព​ជាច្រើន​ជាមួយ​កូនស្រី​បណ្តូលចិត្ត ម៉ូ​ម៉ូ ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ក្នាញ់​គ្រប់ៗ​គ្នា។

​តោះមើលរូបភាព​ខាងក្រោមជាច្រើន​សន្លឹក​គង់ ច័ន្ទ​ស្រីមុំ ពិតជា​លេចធ្លោ​ជាងគេក្នុងឈុតបីគីនី៖

រូបភាពយកពីFB Page​ & IG៖ គង់ ចាន់ស្រីមុំ

អត្ថបទ៖ សិរីរត្នន៍