ក្រោយជួយអ្នករងគ្រោះពីអគ្គីភ័យជាង ៥០ គ្រួសារ កូកា-កូឡា បន្តបរិច្ចាគ ២០លានរៀលទៀតដល់គន្ធបុប្ផា

  • 2019-04-06 02:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកតាមដានប្រាកដជាដឹងហើយថា សម្រាប់ចែករំលែកសិរីសួស្ដីឆ្នាំថ្មីនេះ កូកា-កូឡា បានធ្វើកម្មវិធីមួយដែលលើកទឹកចិត្តឲ្យអ្នកគាំទ្រសរសេរចេញនូវបំណងប្រាថ្នារបស់ខ្លួន ហើយសន្យាថានឹងជ្រើសរើសបំណងប្រាថ្នាចំនួន ៧ ដើម្បីកែប្រែឲ្យក្លាយជាការពិត។

តាមការបញ្ជាក់ពីក្រុមការងារបានឲ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុនបានសម្រេចបំណងប្រាថ្នាប្រាថ្នាទី ៦ ដោយជោគជ័យ ក្រោយជួយឧបត្ថម្ភស្បៀងអាហារជូនប្រជាពលរដ្ឋជាង ៥០ គ្រួសារ ដែលរងគ្រោះអគ្គីភ័យនៅភូមិសំបុកចាប សង្កាត់ស្ទឹងមានជ័យ តាមសំណូមពររបស់យុវជន ម៉ៅ យុទ្ធា។ ដូចការសន្យា កាលពីម្សិលមិញនេះ ក្រុមហ៊ុនបានប្រគល់ជូនផ្ទាល់នូវអង្ករចំនួន ៥២ បាវ រួមនិងភេសជ្ជៈ កូកា-កូឡា ៥២ យួរ ជូនដល់ជនរងគ្រោះដែលកំពុងគ្មានទីលំនៅទាំងនោះ។

ចំណែកព្រឹកនេះវិញ ក្រុមហ៊ុននឹងសម្រេចបំណងប្រាថ្នាចុងក្រោយ ដោយនាំយកថវិកាចំនួន ២០ លានរៀល ទៅបរិច្ចាគជូនមូលនិធិគន្ធបុប្ផា។ សកម្មភាពមនុស្សធម៌មួយនេះ កើតមានឡើងដោយសារអ្នកគាំទ្រម្នាក់ឈ្មោះថា ឈិន សុម៉ាលីន ដែលកញ្ញាចង់ឲ្យមានការផ្គត់ផ្គង់ដល់មន្ទីរពេទ្យដែលតែងជួយព្យាបាលជំងឺកុមារកម្ពុជាដោយមិនគិតលុយនេះ។

រំលឹកជាថ្មីថា ក្រៅពីបំណងប្រាថ្នាទាំង ២ ខាងលើ ក្រុមហ៊ុនបានសម្រេចបំណងប្រាថ្នា ៥ ផ្សេងទៀតយ៉ាងជោគជ័យដូចជា៖

  1. ផ្ដល់ធុងសំរាមចំនួន ២៥ ដល់ផ្សារកណ្ដាល (ជាប្រាថ្នារបស់ ហេង បុប្ផា)

  2. សួរសុខទុក្ខ និងយកអំណោយជូនបុគ្គលិកប្រមូលសំរាម និងអ្នករត់ស៊ីក្លូ (ជាប្រាថ្នារបស់ រិទ្ធី កុល្លិកា និង ម៉ៅ រស្មី)

  3. ដំឡើងកង្ហារនីវិទ្យាល័យបឹងប្រិយ៍ (ជាប្រាថ្នារបស់លោក ឌិន វណ្ណា)

  4. ដាំដើមឈើនៅសាលាមធ្យមវិចិត្រសិល្បៈ (ជាប្រាថ្នារបស់ វុត្ថា ដូរ៉ូនិច និង ណន សុពលរិទ្ធ)

  5. សម្អាតសំរាមនៅក្រោមស្ពានព្រះមុនីវង្ស (ជាប្រាថ្នារបស់ មិត្ត សុខរស់)៕

អត្ថបទ៖ សុខណា