Spurs ពិចារណា​លក់​កីឡាករ​១២​នាក់ រួម​នឹង Trippier ផង​ដែរ

  • 2019-04-07 01:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham កំពុង​ពិចារណា​លក់​កីឡាករ​ជា​ច្រើន​នាក់​នៅ​រដូវក្តៅ​នេះ​ ខណៈ​ដែល​លោក Mauricio Pochettino គ្រោង​នឹង​ធ្វើ​កំណែ​ទម្រង់​យ៉ាង​ល្អិតល្អន់​លើ​ក្រុម​របស់​លោក។ នេះ​បើ​តាម Dailymail។​

ទើប​សម្ពោធ​កីឡដ្ឋាន​ថ្មី​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ Spurs នឹង​ព្យាយាម​​បង្កើន​គុណភាព​កីឡាករ​របស់​ខ្លួន​សម្រាប់​ទីផ្សារ​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ។

ខ្សែ​ការពារ​ស្លាប​ស្តាំ Serge Aurier

យោងតាម ​​Evening Standard ខ្សែ​ការពារ​ស្លាប​ស្តាំ Kieran Trippier និង Serge Aurier គឺ​ជា​គោលដៅ​​ប្រាកដ​ជាង​គេ​ដែល Pochettino នឹង​បញ្ចេញ​ចោល​ប្រសិន​បើ​រក​អ្នក​ទិញ​បាន ហើយ​អាច​ជំនួស​វិញ​ដោយ Aaron Wan-Bissaka របស់ Crystal Palace។

Kieran Trippier និង Serge Aurier គឺ​ជា​គោលដៅ​​ប្រាកដ​ជាង​គេ​ដែល Pochettino នឹង​បញ្ចេញ​ចោល​

Spurs ក៏​មាន​បំណង​អនុញ្ញាត​ឱ្យ Danny Rose និង Toby Alderweireld ចាកចេញ​ដែរ​នៅ​រដូវ​ក្តៅ​ខាង​មុខនេះ​ដែរ។

កីឡាករ​ផ្សេង​ទៀត​រួម​មាន៖ Victor Wanyama, Vincent Janssen, Fernando Llorente និង George-Kevin Nkoudou ក៏​អាច​នឹង​ត្រូវ​លក់​ចេញ​ដែរ។

Spurs ក៏​មាន​បំណង​អនុញ្ញាត​ឱ្យ Danny Rose ចាកចេញ​ដែរ​នៅ​រដូវ​ក្តៅ​ខាង​មុខ

ក្លឹប​រហស្សនាម​មាន់​ខ្នាយ​មាស​ ក៏​នឹង​ពិចារណា​លក់ Erik Lamela និង Moussa Sissoko ប្រសិន​បើ​មាន​ការ​ផ្តល់​ជូន​ពិសេស។

កិច្ចសន្យា​របស់ Christian Eriksen ក៏​នឹង​ផុត​នៅ​រដូវ​ក្តៅ​ខាង​មុខ​នេះ ហើយ​​ការ​សម្រេច​ចិត្ត​ថាតើ​ត្រូវ​ទុក​ឬ​លក់​ចេញ​​កីឡាករ​ដាណឺម៉ាក​​​នឹង​ត្រូវ​ធ្វើ​ឡើង​ដែរ។

Man Utd បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន ខ្សែ​បម្រើ​កណ្តាល Toby Alderweireld

ខ្សែ​ការពារ Jan Vertonghen ក៏នឹង​ឈាន​ដល់​​រយៈ​ពេល ១២ ខែ​ចុង​ក្រោយ​នៃ​កិច្ច​ព្រមព្រៀង​បច្ចុប្បន្ន​របស់​កីឡាករ​វ័យ​៣១​ឆ្នាំ​នេះ​ផង​ដែរ។

វា​មិន​ទំនង​ទេ​ ដែល​ថា​កីឡាករ​ទាំង ១២ នាក់​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​ពេល​តែ​មួយ ប៉ុន្តែ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​យ៉ាង​យកចិត្ត​ទុកដាក់ បាន​ឆ្លុះ​បញ្ចាំង​ពី​បំណង​ប្រាថ្នា​របស់ Pochettino ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ Spurs ឲ្យ​ឈ្នះ​ពាន​រង្វាន់​​បន្ទាប់​ពី​ផ្លាស់​ទៅ​ផ្ទះ​ថ្មី​របស់​ពួកគេ។

កិច្ចសន្យា​របស់ Christian Eriksen ក៏​នឹង​ផុត​នៅ​រដូវ​ក្តៅ​ខាង​មុខ​នេះ

កីឡដ្ឋាន​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ ៦២ ០៦២​នាក់ ចំណាយ​ទឹក​ប្រាក់​សរុប ១​​ប៊ី​លាន​ផោន (១,៣ ប៊ី​លាន​ដុល្លារ) បាន​រៀបចំ​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្លួន​ កាល​ពី​យប់​ថ្ងៃ​ពុធ នៅ​ពេល​ក្រុម Tottenham បាន​ផ្តួល​ Crystal Palace ២-០៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី