កាន់​តែ​ងាយ​ហើយ! Gmail ចេញ​មុខងារ​ថ្មី​អាច​កំណត់​ម៉ោង​ផ្ញើ​សារ​បាន​ថែម​ទៀត

  • 2019-04-08 02:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​​គម្រប់​ខួប​ ១៥ ឆ្នាំ​នៃ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ម​ផ្ញើ​សារ Gmail ក្រុមហ៊ុន Google បាន​ចេញ​ផ្សាយ​នូវ​មុខងារ​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​កំណត់​ម៉ោង​ផ្ញើ​សារ​ឬ​អ៊ីមែល​ទៅ​បុគ្គល​ណា​ម្នាក់ តាម​ពេលវេលា​ដែល​បាន​កំណត់ ដូច​ការ​កំណត់ Schedule បង្ហោះ​ផ្សាយ​លើ Facebook Page អ៊ីចឹង​ដែរ។

មុខងារ​នេះ​ គឺ​សាមញ្ញ​ និង​ងាយស្រួល​ប្រើប្រាស់​ខ្លាំង​បំផុត ដោយ​អ្នក​ធ្វើ​ការ​រៀបចំ​ផ្ញើ​ចេញ​ជា​ធម្មតា ដោយ​ក្បែរ​ពាក្យ​ Send ក៏​មាន​បន្ថែម​សញ្ញា​ព្រួញ​ថ្មី​មួយ សម្រាប់​កំណត់​ពេលវេលា​ផ្ញើ​ចេញ ចំណែក​ឯ​នៅ​លើ Mobile គឺ​ស្ថិត​នៅ​ផ្នែក​ចំហៀង (ចុច​បី) ខាង​លើ។

រំឭក​ផងដែរថា​ មុខងារ​នេះ​មិន​ទាន់​បើក​ឲ្យ​ប្រើប្រាស់​ធំ​ទូលាយ​នៅ​ឡើយ​ទេ ដោយ​សម្រាប់​គណនី​ខ្លះ​ស្ថិត​ក្រោម​ការ​រង់ចាំ ប៉ុន្តែ​ក៏​រំពឹង​នឹង​បើក​ឲ្យ​ប្រើ​ផ្លូវការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

អានអត្ថបទ

ប្រភព៖ ZDNet   ប្រែ​សម្រួល៖ កៅ រក្សា