Arsenal ជា​ក្រុម​ PL តែ​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​ជាតិ Clean Sheet នៅ​ក្រៅ​ដី

  • 2019-04-08 12:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​លីគ​កំពូល​អង់គ្លេស​ មក​ទល់​នឹង​ដើម​ខែ​មេសា​នេះ ក្លឹប​ភាគ​ច្រើន​សុទ្ធ​តែ​ស្គាល់​ជាតិ​អស់​ហើយ​ មិន​ថា​ចាញ់​ ឈ្នះ​ ឬ​ក៏​ស្មើ ប៉ុន្តែ​ចំពោះ​ Arsenal វិញ ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ឡុងដុង​មួយ​នេះ​មិន​ទាន់​ស្គាល់​ជាតិ​បិទ​មិន​ឲ្យ​គេ​ស៊ុត​ចូល ឬ Clean Sheet នៅ​ក្រៅ​ដី​ទេ​ ក្នុង​រដូវ​កាល ២០១៨/១៩​នេះ។

ក្លឹប​កាំភ្លើង​ធំ Arsenal បាន​ខកខាន​រក​បាន Clean Sheet នៅ​ក្រៅ​ដី​ ក្នុង​ក្របខ័ណ្ឌ Premier Leagueតាំង​ពី​ ១១​ខែ​ ពោល​គឺ​កាល​ពី​ជ័យជម្នះ​ ១-០ ពេល​ប៉ះ​នឹង​ក្លឹប​ Huddersfiled នៅ​ក្នុង​រដូវ​កាល ២០១៧/១៨។

ចំណែក​ឯ​ប្រកួត​នៅ​ក្នុង​កីឡដ្ឋាន Emirates​វិញ ក្លឹប​ដែល​បង្វឹក​ដោយ​លោក Unai Emery មួយ​នេះ​បាន​ទប់​បាន Clean Sheet បាន​ ៧​ប្រកួត​ក្នុង​រដូវ​កាល​នេះ។

យ៉ាង​ណា​មិញ Arsenal នៅ​សល់ ៦​ប្រកួត​ទៀត​ ដែល​ក្នុង​នោះ​មាន​ដូច​ជា​ប្រកួត​ប៉ះ​នឹង​ Watford (ក្រៅ​ដី), Crystal Palace (ក្នុង​ដី), Wolves (ក្រៅ​ដី), Leicester (ក្រៅ​ដី), Brighton (ក្នុង​ដី) និង​Burnley (ក្រៅ​ដី)។

ចំណែក​ក្នុង​តារាង​ចំណាត់ថ្នាក់​លីគ​កំពូល​អង់គ្លេស​ Arsenal កំពុង​តែ​ឈរ​លើ​ចំណាត់ថ្នាក់​លេខ ៤ ដោយ​មាន ៦៣​ពិន្ទុ​ ដូច​គ្នា​នឹង​ក្លឹប​ Chelsea ដែល​នៅ​ឈរ​ចំណាត់ថ្នាក់​លេខ ៥ ខណៈ​ក្លឹប​ Tottenham Hotspur ឈរ​លេខ ៣​ និង​មាន​ ៦៤​ពិន្ទុ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី