Microsoft ប្រាប់​ឲ្យ​ដក​ Flash ​ឆៅៗទៅ កុំ​បាច់​តិបតុប​ដូច​មុន​អី

  • 2019-04-09 03:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​មាន​ការ​ចែក​រំលែក​ត​ៗ​គ្នា​ ថា​មុន​នឹង​ដក​ Flash ចេញ​ពី​កុំព្យូទ័រ​​គួរ​តែ​ចុច​លើ​ពាក្យ​ Eject ជា​មុន​សិន​ ដើម្បី​អាច​ដក​ Flash បាន​ដោយ​សុវត្ថិភាព ធានា​ថា​គ្មាន​បញ្ហា​អ្វី​កើត​ឡើង។ ប៉ុន្តែ​ពេល​នេះ Microsoft បាន​ចេញ​មុខ​ប្រកាស​ថា​ ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 អ្នក​មិន​បាច់​ធ្វើ​រឿង​បែប​នេះ​​នោះ​ទេ។

Windows 10 Version 1809​ មាន​មុខងារ​មួយ​ឈ្មោះ​ថា​ "Quick Removal” ដែល​អាច​ឲ្យ​អ្នក​ដក​ Flash ចេញ​ពេល​ណា​ក៏​បាន (ដរាប​ណា​អ្នក​មិន​​ប្រើ​ Flash នោះ​​ក្នុង​ការ​ចម្លង​ចេញ​ឬ​ចម្លង​ចូល)។ តាម​ពិត​មុខងារ​នេះ​មាន​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន​មក​ម្ល៉េះ ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន Microsoft បាន​បញ្ចេញ​វា​​ឲ្យ​ប្រើ​ប្រាស់​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត។

ដូច​នេះ​សម្រាប់​ Windows 10 ​មុន​នឹង​ដក​ Flash ចេញ​ អ្នក​មិន​ចាំ​បាច់​ចុច​លើ​ពាក្យ​ "Eject” ទៀត​នោះ​ទេ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ Flash នោះ​មិន​​ស្ថិត​ក្នុង​ដំណើរ​​ការ​នៃ​ការ​​ចម្លង​ចេញ/ចម្លង​ចូល​នោះ​ឡើយ៕​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី