Smalling ត្រៀម​ខ្លួន​រួច​ស្រេច​ដើម្បី​បញ្ឈប់​ Messi នៅ UCL

  • 2019-04-09 08:57:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chris Smalling ប្ដេជ្ញា​ថា​នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធផល​ដើម្បី​ទប់​ស្កាត់​កូនសោ​សំខាន់​ Lionel Messi កុំ​ឲ្យ​មាន​ឱកាស​ពេល​ Manchester United ប៉ះ​ Barcelona ស្អែក​នេះ។ ​

ក្រុម​​លោក​ Ole Gunnar Solskjaer នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Old Trafford ស្វាគមន៍​យក្ស​កាតាឡាន់​ Barcelona ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​តាំង​ពី​ខែ​មករា​មក​ ដោយ​១៦​ប្រកួត​ចុងក្រោយ​ពួកគេ​ឈ្នះ​១១ និង​ស្មើ​៥​ដង។​ Smalling ក្នុង​នាម​ជា​ខ្សែ​ការពារ​កណ្ដាល​បាន​បង្ហាញ​ទំនុក​ចិត្ត​ក្នុង​ការ​ទប់ស្កាត់​ Messi ដែល​ជា​ម៉ាស៊ីន​រក​គ្រាប់​របស់​គូ​ប្រជែង។​​

"ខ្ញុំ​មិន​ធ្លាប់​លេង​ប្រកួត​ផ្លូវការ​ទល់​នឹង​ Messi ក៏​ពិត​មែន​ប៉ុន្តែ​ពួក​យើង​ធ្លាប់​ជួប​គ្នា​នៅ​ពាន​កម្ដៅ​សាច់ដុំ​ និង​​ ការ​ប្រកួត​មិត្តភាព។​ ខ្ញុំ​នឹង​ព្យាយាម​រារាំង​មិន​ឲ្យ​ Messi មាន​ឱកាស​ព្រោះ​គ្រប់គ្នា​សុទ្ធ​តែ​ដឹង​ថា​រូបគេ​ខ្លាំង​ប៉ុនណា។ ​មិនមែន​តែ​ Messi មួយ​ទេ​ដែល​ត្រូវ​បារម្ភ​គឺ​ក្រុម​ Barca ទាំង​មូល​សុទ្ធ​សឹង​​ប្រជុំ​ដោយ​កីឡាករ​កំពូល​ៗ​"។ Smalling បញ្ជាក់​៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី