គួរឲ្យរន្ធត់! យន្ដហោះចម្បាំងដ៏ទំនើបរបស់ជប៉ុន ធ្លាក់ចូលសមុទ្រពេលកំពុងហ្វឹកហាត់

  • 2019-04-10 01:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះ​ចម្បាំង​ដ៏​ទំនើប​មួយ​គ្រឿង​ប្រភេទ F-35 ​របស់​ជប៉ុន បាន​ធ្លាក់​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខណៈ​ពេល​កំពុង​បំពេញ​បេសកកម្ម​ហ្វឹកហាត់​កាល​ពីថ្ងៃ​អង្គារ​ទី ១០​ខែ​មេសា។

យោង​តាម​មន្ត្រី​ការពារ​ជាតិ​លោក Takeshi Iwaya ឲ្យ​ដឹង​ថា​យន្ដហោះ​ប្រភេទ​ម៉ាស៊ីន​មួយ​របស់​កង​ការពារ​ជាតិ​ជប៉ុន​នេះ បាន​ធ្វើ​ការ​ហ្វឹកហាត់​ជាមួយ​យន្ដហោះ F-35s បី​គ្រឿង​ផ្សេង​ទៀត​​មុន​ពេល​ដែល​បាត់​ការ​ទាក់​ទង​នៅ​ល្ងាច​នៃ​អង្គារ។ បំណែក​យន្ដហោះ​ជា​ច្រើន ត្រូវ​បាន​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដោយ​មាន​កន្ទុយ​យន្ដហោះ ខណៈ​ពេល​ដែល​អ្នក​បើកបរ​នៅ​បន្ដ​បាត់​ខ្លួន​នៅ​ឡើយ។ យ៉ាង​ណាមិញ កង​កម្លាំង​អាមេរិក​រួម​ដៃ​ជាមួយ​ជប៉ុន ក្នុង​ការ​បន្ដ​ស្វែង​រក​អ្នក​បាត់​ខ្លួន​បន្ដ​ទៀត។

គួរ​ឲ្យ​ដឹង​ថា យន្ដហោះ​រង​គ្រោះ​មាន​មូលដ្ឋាន​នៅ​ទ័ព​អាកាស​ជប៉ុន Misawa ភាគ​ខាង​ជើង​នៃ​កោះ Honshu ដែល​មាន​ចម្ងាយ​ជាង ១៣៥​គីឡូម៉ែត្រ​ពី​អាណាខេត្ត Aomori៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន