Salah សំណាង​ធំ​មិន​​ទទួល​បាន​កាត​ក្រហម ក្រោយ​ជាន់​ជើង​គេ​ស្រស់ៗ

  • 2019-04-10 03:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អាជ្ញាកណ្ដាល Premier League លោក Mark Clattenburg លើក​ឡើង​ថា Mohamed Salah សំណាង​ខ្លាំង​ដែល​ជៀស​ផុត​ពី​កាត​ក្រហម អំឡុង​ពេល Liverpool យក​ឈ្នះ ២-០ លើ Porto ក្នុង​ជើង​ទីមួយ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​យប់​មិញ។

​ក្នុង​សកម្មភាព​ប្រកួត ​ខ្សែ​​ប្រយុទ្ធ​របស់ Liverpool បាន​បើក​បាត​ធាក់​ចំ​ក​ជើង​របស់ Danilo ខ្សែ​ការពារ​របស់ Porto ក្នុង​ការ​ប្រជែង​បាល់​នៅ​វគ្គ​ទី​២។ យ៉ាង​នេះ​ក្ដី​​មិន​មាន​ការ​ដាក់​ពិន័យ​ណា​មួយ​លើ Salah ឡើយ ត្បិត​ការ​ប្រកួត​មាន​ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល VAR។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​លោក Mark Clattenburg ដែល​កំពុង​ប្រកប​អាជីព​អាជ្ញាកណ្ដាល​នៅ​ចិន​បាន​និយាយ​ថា៖ "Mo Salah ពិត​ជា​សំណាង​ដែល​មិន​បណ្ដេញ​ចេញ​ពី​ទីលាន ចំពោះ​កំហុស​របស់​គេ​លោក Danilo Pereira។ កីឡាករ​របស់ Liverpool រូប​នេះ​បាន​លើក​ជើង​​រំលង​បាល់​ និង​បើក​បាត​ដាក់​គូ​ប្រកួត។ ប្រសិន​ពេល​នោះ​មាន​ការ​ពិនិត្យ VAR ខ្ញុំ​ច្បាស់​ណាស់​​ថា Salah នឹង​ត្រូវ​ដេញ​ចេញ"។

Naby Keita និង Roberto Firmino ជា​ផ្កាយ​សំណាង​រក​បាន​ម្នាក់​មួយ​គ្រាប់​ជួយ​ Liverpool ឈ្នះ ជា​ដើមទុន​ធំ​សម្រាប់​ទៅ​ប្រកួត​ជើង​ទី​ពីរ​នៅ​សប្ដាហ៍​ក្រោយ៕​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ