ទ័ព Angkor Tiger ​ប្រកាស​ប្រកួត​ក្នុង​ដី​លើក​ទី​២ ​នឹង​ប្រមូល​អ្នក​គាំទ្រ​ឱ្យ​បាន​លើស​៥​ពាន់​នាក់

  • 2019-04-10 04:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Angkor Tiger ​ក្នុង​ការ​ប្រកួត​ក្នុង​ដី​លើក​ដំបូង ប៉ះ​ជាមួយ​ក្រុម​បឹង​កេត​នោះ ​ពួកគេ​ទទួល​បាន​អ្នក​គាំទ្រ​ជាង​៣​ពាន់​នាក់ ដែល​ជា​កំណត់ត្រា​ថ្មី​មួយ​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ។

ជាមួយ​លទ្ធផល​ស្មើ​គ្នា ១-១ ​ក្រុម​អ្នក​គាំទ្រ​ទាំង​អស់ ពេញ​ចិត្ត​ណាស់​ទៅ​ហើយ ត្បិត​អី​ប៉ះ​បឹង​កេត គឺ​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​លីគ។ ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​លើក​ទី​២​ក្នុង​ដី នា​ថ្ងៃ​២៨​ខែ​មេសា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​ក្រុម​អ្នក​គាំទ្រ​ក្លឹប​មួយ​នេះ ​បាន​ប្រកាស​ថា​នឹង​ខំ​ប្រមូល​អ្នក​គាំទ្រ​ទៅ​ទស្សនា​ទៀត ​ឱ្យ​បាន​យ៉ាង​តិច​៥​ពាន់​នាក់ ដែល​ជា​គោលដៅ​ធំ​សម្រាប់​ក្រុម​។

សូម​បញ្ជាក់​ថា​ការ​ប្រកួត​ក្នុង​ដី​នៅ​ថ្ងៃ​ទី​២៨​ខាង​មុខ​នេះ ​ក្រុម Angkor Tiger ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ខ្លាំង​វិសាខា ​នៅ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល៕

រូបភាព៖ CNCC

អត្ថបទ៖ មុន្នីរម្យ