បច្ចេកវិទ្យាទំនើបមួយ ជួយឲ្យអ្នក IT កាន់ផ្នែក Data Center លែងសូវឈឺក្បាល
- 2019-04-10 09:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចេកវិទ្យាទំនើបមួយ ជួយឲ្យអ្នក IT កាន់ផ្នែក Data Center លែងសូវឈឺក្បាល
ចន្លោះមិនឃើញ
ក្រុមហ៊ុន Proseth Solutions ជាក្រុមហ៊ុនមួយដែលឈានមុខគេខាងផ្នែកប្រឹក្សាយោបល់ និងដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា បានសហការជាមួយនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួនពីរគឺ៖ ក្រុមហ៊ុន Cisco ហើយ និងក្រុមហ៊ុន Veeam ដើម្បីរៀបចំសិក្ខាសាលាមួយស្ដីពី “ Modernized Infrastructure and Business Continuity “។
Disaster Recovery Solution ជាមួយ Veeam Software ដែលអាចអោយអ្នក IT មានការងាយស្រួលក្នុងការគ្រប់គ្រងទៅលើ Infrastructures និងការការពារទៅលីប្រព័ន្ធទិន្នន័យបានខ្ពស់ គឺវាអាចជួយអោយ IT អាច Recover System ត្រលប់មកវិញបានលឿន Support ជាមួយនិងប្រភេទកម្មវិធីផ្សេងៗដែលអតិថិជនមាននៅក្នុង Data Center ស្រាប់ផងដែរ។
លោក សំ សុខនាង (Business Development Manager) ក្រុមហ៊ុន Proseth Solutions បានលើកឡើងថា បច្ចុប្បន្នសេដ្ធកិច្ចបែបឌីជីថលមានការរីកចម្រើនខ្លាំងដែលនាំអោយមានការផ្លាស់ប្តូរគំរូអាជីវកម្មនិងបង្កើតនូវតម្រូវការថ្មីៗសម្រាប់វិស័យ IT។ ដើម្បីពន្លឿនល្បឿនអាជីវកម្ម និងការប្រកួតប្រជែងនៅលើទីផ្សារ IT ត្រូវតែមានតួនាទីសំខាន់នៅក្នុងអាជីវកម្មដើម្បីច្នៃប្រឌិត នាំយកកម្មវីធីថ្មីៗចូលទៅក្នុងទីផ្សារអោយបានលឿន ផ្តល់ជូននូវតំរូវការ និងបទពិសោធន៍ថ្មីៗដែលធ្វើអោយអតិថិជនពេញចិត្ត។ ដើម្បីអោយសម្រេចបាននូវគោលដៅទាំងអស់នេះ ITត្រូវតែមានលទ្ធភាព ក្នុងការដាក់ពង្រាយហេដ្ឋារចនាសម្ព័ន និងកម្មវិធីអោយបានរហ័ស។ សិក្ខាសាលានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជនតាមបណ្ដាស្ថាប័ននានាជាច្រើន។
លោក សំ សុខនាង បានបន្តទៀតថា ការប្រើប្រាស់បច្ចេកវិទ្យាជាលក្ខណៈ Traditional បានបង្កផលលំបាកជាច្រើនដល់ IT ទាំងការគ្រប់គ្រងទៅលើ Hardware និង Service ផ្សេងៗមួយចំនួន។ Traditional Data Center មានការចំណាយច្រើន មិនអាចបត់បែនបាន ពិបាកក្នុងការពង្រីកបន្ថែម ហើយជារឿយៗវាត្រូវការអ្នកជំនាញតាមផ្នែកនីមួយៗច្រើន ដែលជាលទ្ធផលនាំអោយមានការស្មុគស្មាញក្នុងការដាក់ពង្រាយប្រព័ន្ធ និងប្រតិបត្តិការ នឹងមានភាពយឺតយ៉ាវក្នុងការផ្តល់សេវាកម្ម ព្រមទាំងកម្មវិធីរបស់ IT។
ដូចនេះហើយទើបក្រុមហ៊ុន Proseth Solutions រៀបចំសិក្ខាសាលានេះឡើងដើម្បីបង្ហាញនូវបច្ចេកវិទ្យាថ្មីដែលមានការចូលរួមពីក្រុមហ៊ុន Cisco និងVeeam។
- Mr. Jarut Nakaramaleerat ( Data Center Sale Manager) តំណាងអោយក្រុមហ៊ុន Cisco បានលើកយកប្រធាបបទចំនួនពីរមកធ្វើបទបង្ហាញគឺ៖ Modernize your server & storage infrastructure with HCI និង Involving your networking with SDN ដែលបង្ហាញពីបច្ចេកវិទ្យាថ្មី(Cisco hyperflex and Cisco ACI)ដែលជំនួសអោយបច្ចេកវិទ្យាចាស់ៗមួយចំនួនដែលអាចជួយសម្រួលដល់ការងាររបស់អ្នក IT ទាំងការគ្រប់គ្រង ទាំងការ Deploy Application Infrastructure អោយមានភាពរហ័ស និងភាពងាយស្រួល ព្រមទាំងអាចបន្ថែម Infrastructure បន្ថែមទៀតបាននៅពេលដែលអាជីវកម្មរបស់គាត់មានការរីកចម្រើននាពេលខាងមុខបានយ៉ាងងាយស្រួល។
- Mr. Tanawit Chansuchai (System Engineer) តំណាងអោយក្រុមហ៊ុន Veeam បានលើកយកប្រធាបបទមួយធ្វើបទបង្ហាញគឺ៖ Make high availability on modernized infrastructure by Veeam Software គឺលោកធ្វើការបង្ហាញជូនជាមួយនិង Disaster Recovery Solution ជាមួយ Veeam Software ដែលអាចអោយអ្នក IT មានការងាយស្រួលក្នុងការគ្រប់គ្រងទៅលើ Infrastructures និងការការពារទៅលីប្រព័ន្ធទិន្នន័យបានខ្ពស់ គឺវាអាចជួយអោយ IT អាច Recover System ត្រលប់មកវិញបានលឿន Support ជាមួយនិងប្រភេទកម្មវិធីផ្សេងៗដែលអតិថិជនមាននៅក្នុង Data Center ស្រាប់ផងដែរ។
ជាចុងក្រោយនេះ លោកក៏បានថ្លែងអំណរគុណចំពោះអតិថិជនដែលបានអព្ជើាញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងសិក្ខាសាលានេះ ហើយសង្ឃឹមថាអតិថិជននិងទទួលបាននូវចំនេះដឹងថ្មីៗ រួមជាមួយបច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុន Cisco និងក្រុមហ៊ុន Veeam ដែលជាដំណោះស្រាយដ៏ល្អបំផុត ក្នុងការជួយបង្កើនអាជីវកម្មអោយកាន់តែរីកចំរើន៕