មាន​សាក្សី​ច្បាស់​ណាស់! នំ​ជើងមាន់ Lotus ឆ្ងាញ់​ហើយ មាន​រង្វាន់​សរុប ៣០០ លាន​រៀល

  • 2019-04-11 03:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១០ មេសា ២០១៩ ម្សិល​មិញ​នេះ ​នំជើង​មាន់ Lotus ដែល​គេ​ល្បី​ថា​មាន​រសជាតិ​ស្រួយ​ឆ្ងាញ់​ បាន​ធ្វើ​កម្មវិធី​ប្រគល់​រង្វាន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​អតិថិជន​​នៅ​មុខ​ផ្សារ​​អូរ​ឫស្សី​ ដែល​មាន​អ្នក​ចូល​រួម​​ទស្សនា​ជា​សាក្សី​យ៉ាង​កុះករ​តែ​ម្ដង។

ក្នុង​នោះ​ អ្នក​មាន​សំណាង ៣ រូប​ ដែល​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​ពិតៗ​ និង​ទទួល​យក​នៅ​ទី​តាំង​កម្មវិធី​ផ្ទាល់​​រួម​មាន៖

  • កញ្ញា ណេត សុខេន ឈ្នះ ១២លានរៀល
  • កញ្ញា សែន សយស្រីរ័ត្ន ឈ្នះ ១លាន ២ សែនរៀល
  • លោក អឹម សែនសុខសន្យា ឈ្នះ ១លាន ២ សែនរៀល

ក្រុម​ការ​បាន​បញ្ជាក់​ថា នេះ​ជា​ការ​ផ្ដល់​រង្វាន់​លើក​ដំបូង​ទៅ​ដល់​អ្នក​គាំទ្រ​ប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន​នៅ​មាន​​រង្វាន់​ជា​ច្រើន​ទៀត​នៅ​ក្នុង​កញ្ចប់​​ចាប់​ពី​ ១ដុល្លារ រហូត​ដល់ ១២ លាន​រៀល។ ខណៈ​រង្វាន់​សរុប​គឺ​មាន​តម្លៃ​រហូត​ដល់​ ​៣០០ លាន​រៀល​ឯណោះ។ ​

នំ​ជើងមាន់ Lotus ផលិត​ចេញ​ពី​​វត្ថុធាតុដើម​​ដែល​មាន​គុណភាព​ដូចជា ប្រេងឆា​ថ្លា​ល្អ មាន​អនាម័យ គ្មាន​សារធាតុ Tran Fat ដែល​ធ្វើ​ឱ្យ នំ​ជើងមាន់ Lotus ស្រួយ ឆ្ងាញ់ ពោរពេញ​ដោយ​រសជាតិ។ Lotus ជា​នំ​ជើង​មាន់​លេខ ១ នៅ​ប្រទេស​កម្ពុជា ដោយ​មាន​ការផលិត​តាម​ស្តង់ដារ​ពិភព​លោក​។

ពេល​ញ៉ាំ​នំ​ជើងមាន់ Lotus រួចហើយ​ កុំ​ភ្លេច​ស្វែង​រក Coupon ឈ្នះ​រ​ង្វាន់​នៅក្នុង​កញ្ចប់​នំ ដោយ​រង្វាន់​រួមមាន​៖

  • ​ទឹកប្រាក់​៖12,000,000 រៀល (5 រ​ង្វាន់​)​
  • ​ទឹកប្រាក់​៖ 1,200,000 រៀល (50 រ​ង្វាន់​)​
  • ​ទឹកប្រាក់​៖ 200,000 រៀល (500 រ​ង្វាន់​)​
  • ​ទឹកប្រាក់​៖ 5,000 រៀល (15,000 រ​ង្វាន់​) - មាន​សុ​យ​សុទ្ធ​ក្នុង​កញ្ចប់​នំ​
  • ​ទឹកប្រាក់​៖ 1 ដុល្លារ (1,300 រ​ង្វាន់​) - មាន​សុ​យ​សុទ្ធ​ក្នុង​កញ្ចប់​នំ៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី