បុគ្គលិកអគ្គិសនីសម្រាកលើបង្គោលភ្លើងកម្ពស់ ៥០ម៉ែត្រ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត (មានវីដេអូ)
- 2019-04-11 07:47:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលិកអគ្គិសនីសម្រាកលើបង្គោលភ្លើងកម្ពស់ ៥០ម៉ែត្រ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត (មានវីដេអូ)
ចន្លោះមិនឃើញ
បុគ្គលិកអគ្គិសនីម្នាក់ បានថតរូបមិត្តរួមការងាររបស់ខណៈពួកគេកំពុងសម្រាកនៅលើបង្គោលភ្លើងកម្ពស់ជាង ៥០ម៉ែត្រនៅភាគខាងត្បូងប្រទេសចិន។
វីដេអូនេះ ត្រូវបានថតនៅទីក្រុង Chenzhou ខេត្ត Hunan កាលពីថ្ងៃទី ៥ខែមេសាដោយបុគ្គលិកទាំងនោះនាំគ្នាយកខ្សែចងខ្លួនទៅនឹងបង្គោលភ្លើងដើម្បីអាចសម្រាកបាននៅលើអាកាស។ យោងតាមលោក Xiao Jiang ដែលជាអ្នកថតវីដេអូនេះឲ្យដឹងថា មិត្តរួមការងាររបស់ខ្លួនត្រូវឡើងបង្គោលភ្លើងកម្ពស់រហូតដល់ ១០០ម៉ែត្រដែលធ្វើឲ្យពួកគេអស់កម្លាំង ដូច្នេះពួកគេចុះមកក្រោមតែពេលញ៉ាំបាយប៉ុណ្ណោះ បើមិនដូច្នោះទេគឺត្រូវនៅលើបង្គោលភ្លើងរហូត។
យ៉ាងណាមិញ វីដេអូនេះត្រូវបានបង្ហោះទៅក្នុងបណ្ដាញសង្គមចិន ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ដោយពួកគេភាគច្រើនសម្ដែងការគោរពចំពោះការងាររបស់បុគ្គលិកអគ្គិសនីសម្រាប់ការលះបង់របស់ពួកគេ៕
សូមទស្សនាវីដេអូខាងក្រោម ៖