លេច​ចេញ​វីដេអូ McGregor ទះ​និង​កម្ទេច​ទូរសព្ទ​របស់​អ្នក​គាំទ្រ

  • 2019-04-11 08:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​​បាន​​បង្ហាញ​ពី​សកម្មភាព​អ្នក​ប្រដាល់ Conor McGregor ​ទះ​ទូរសព្ទ​​របស់​អ្នក​គាំទ្រ​ម្នាក់ និង​ជាន់​កម្ទេច​ចោល​យ៉ាង​​សាហាវ។

McGregor ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ពី​បទ​ប្លន់​​លើ​ហេតុការណ៍​​​ទះ​ទូរសព្ទ​យុវជន​វ័យ​២២​ឆ្នាំ​ម្នាក់​ឈ្មោះ​ថា Ahmed Abdirzak កាល​ពី​ខែ​មុន។ វីដេអូ​បញ្ចេញ​ដោយ​ការិយាល័យមេធាវីរដ្ឋម៉ៃអាមី បង្ហាញ​​សកម្មភាព​គ្រប់​យ៉ាង បន្ទាប់​ពី Abdirzak ព្យាយាម​ថត​ McGregor ​នៅ​ខាង​ក្នុង​សណ្ឋាគារ Fontainebleau Hotel។

កីឡាករ​វ័យ​៣០​ឆ្នាំ ត្រូវ​ប្រឈមមុខ​នឹង​តុលាការ​អាមេរិក​ក្នុង​ការ​កាត់បន្ថយ​ការ​ចោទប្រកាន់​ពីបទ​ចោរប្លន់​និង​បទល្មើស​ព្រហ្មទណ្ឌ​ ហើយ​អាច​ត្រូវ​បាន​ផ្ដន្ទាទោស​​ជាប់​ពន្ធនាគារ​រហូតដល់៦ឆ្នាំ។ តែ​បើ​តាម​សារព័ត៌មាន TMZ ចុះ​​ផ្សាយ​ថា ភាគី​ទាំង​ពីរ​បាន​​ដោះស្រាយ​គ្នា​ក្រៅ​តុលាការ​រួចរាល់​ហើយ៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ