យុវជនល្អ​បំផុតថ្នាក់​ជាតិ​U-15ឆ្នាំ​២០១៩​បន្តឈ្នះពានកីឡាករល្អបំផុតកីឡាសិស្សខេត្តក្រចេះ​

  • 2019-04-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជួយ​ក្រុង​ក្រចេះ​លើក​ពាន​ជើង​ឯក​សិស្ស​មធ្យម​ក្រចេះ​ឆ្នាំ​២០១៩​​ កីឡាក​ យ៉ង​ ធារ៉ាត​ បាន​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​(Man​ of the Match)​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​បាល់ទាត់​បុរស​ជើង​ឯក​សិស្ស​ មធ្យម​ប្រចាំ​ខេត្ត​ក្រចេះ​រវាង​ក្រុង​ក្រចេះ​ និង​ស្រុក​ឆ្លូង។​

យុវជន យ៉ង ធារ៉ាត់ (រូបថត​ផ្តល់​ឲ្យ)

ការ​ប្រកួត​បាន​ចំណាយ​ពេល​រហូត​ដល់​នាទី​១៥​នាទី​លើក​ទី​១​ ទើប​កីឡាករ​ដែល​មាន​អាយុ​ក្មេង​ជាង​គេ​ក្នុង​ការ​ប្រកួត​បាល់ទាត់​សិស្ស​រូប​នេះ​រក​គ្រាប់​ទី​១​ បាន​ដោយ​ការ​ប្រើ​ជើង​ឆ្វេង​ទាត់​​ចូល​ទី​បាន​សម្រេច​ និង​បន្ថែម​​គ្រាប់​បាល់​ទី​២​ដោយ​ការ​ស៊ុត​ Voley​ បាន​សម្រេច។ នៅ​ម៉ោង​បន្ថែម​ទី​១៥​ កីឡាករ​ឆ្នើម​បំផុត​​របស់​ក្រុង​ក្រចេះ​ កើត​ ពេជ្រ​ បាន​រក​គ្រាប់​បាល់​ទី​២​ ដោយ​បាល់​ប៉េណាល់​ទី​ បន្ទាប់​ពី​កីឡាករ​ស្រុក​ឆ្លូង​បង្ក​កំហុស​ក្នុង​តំបន់​​គ្រោះ​ថ្នាក់។

កីឡាករ កើត ពេជ្រ និង​ យុវជន យ៉ង ធារ៉ាត់
យុវជន យ៉ង ធារ៉ាត់ (រូបថត​ផ្តល់​ឲ្យ)

គួរ​បញ្ជាក់​ផង​ដែរ​ថា​ យុវជន​ យ៉ង​ ធារ៉ាត់​ ទើប​ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡាករ​លេង​ល្អ​ជាង​គេ​ក្នុង​យុទ្ធនាការ​ ពាន​រង្វាន់​បាល់ទាត់​ ជម្រើស​ជើង​ឯក​ជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​ របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ និង​ជាប់​ជា​កីឡាករ​ទាំង​៣០​ របស់​សាលា​បាល់ទាត់​ជាតិ​ទន្លេ​បាទី​ក្រោម​១៥​ឆ្នាំ​ ដើម្បី​ហាត់​ត្រៀម​ស៊ីហ្គេម​ ជា​មួយ​កីឡាករ​ក្រចេះ​២​នាក់​ផ្សេង​ទៀត​ផង​ដែរ៕

ក្រុម​បាល់ទាត់ក្រុងក្រចេះ​ឈ្នះ​ជើង​ឯក (រូបថត​ផ្តល់​ឲ្យ)

អត្ថបទ៖ ជាន ចាន់រ៉ា