ប្រកួត​យប់​មិញ រក​ឃើញ​កីឡាករ​​ក្មេង​ជាង​គេ​ថ្មី​រក​បាន​ Hat-Trick នៅ Europa League

  • 2019-04-12 02:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​  Joao Felix ​របស់​ក្លឹប Benficaបាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ជាង​គេ​ធ្វើ​បាន Hat-Trick នៅ Europa League បន្ទាប់​ជួយ​ក្រុម​ឈ្នះ​ក្លឹប Frankfurt ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ។

Joao Felix រក​បាន​គ្រាប់​ដំបូង​នាទី​ទី​២១​ដោយ​បាល់​ប៉េណាល់ទី បន្ទាប់​ពី​កីឡាករ Evan N'Dicka របស់ Frankfurt បង្ក​កំហុស​ក្នុង​តំបន់​គ្រោះថ្នាក់។ ពីរ​គ្រាប់​បន្ត​គេ​ធ្វើ​បាន​នៅ​នាទី​​ទី​៤៣​និង​៥៤។ Ruben Dias ក៏​ជា​អ្នក​រួប​ចំណែក​រក​​បាន​១​គ្រាប់​ឲ្យ Benfica ខណៈ Frankfurt ​ធ្វើ​បាន​២​គ្រាប់។

ជា​លទ្ធផល Benfica យក​ឈ្នះ Frankfurt ៤-២។ Felix ដែល​ដុះដាល​ចេញ​ពី​យុវជន​របស់ Benfica ពេល​នេះ​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​​ជាង​រក​បាន Hat-Trick​ នៅ Europa League ក្នុង​វ័យ​១៩​ឆ្នាំ​និង​១២៥​ថ្ងៃ។ អ្នក​កាន់​កំណត់ត្រា​ចាស់​គឺ​​កីឡាករ Marko Pjaca ​ជាមួយ​ក្រុម Dinamo Zagreb ទល់​នឹង Celtic កាល​ពី​ឆ្នាំ​២០១៤ នៅ​វ័យ​១៩​ឆ្នាំ​និង​២១៩​ថ្ងៃ៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម