De Jong ​៖ ​ខ្ញុំ​ដឹង ​ជំហរ​ Ronaldo ​កន្លែង​នេះ ធានា​ថា​នឹង​តែត​ចូល​តែ​ម្ដង​

  • 2019-04-12 03:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ឆ្នើម De Jong ​បញ្ជាក់​ថា​ខ្លួន​ដឹង​ច្បាស់​ថា​ជំហរ​របស់ Cristiano Ronaldo ​នៅ​តំបន់​គ្រោះ​ថ្នាក់ ​ដឹង​តែត​ចូល​តែ​ម្ដង ឱ្យ​តែ​គ្មាន​ខ្សែ​ការពារ​ណា​មក​រារាំង។

ក្រុម Ajax ​លេង​បាន​ស្មើ​ក្រុម Juventus ​ក្នុង​លទ្ធផល ១-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​១។ ​ក្នុង​ការ​ប្រកួត​នោះ Ronaldo ​ជា​អ្នក​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម​សេះ​បង្កង់​ដែរ ប៉ុន្តែ​មិន​អាច​រក​ជ័យ​ជម្នះ​បាន ដោយសារ​តែ Ajax ​អាច​រក​គ្រាប់​បាល់​បាន​ស្មើ​វិញ​បាន។

ក្នុង​ការ​ប្រកួត​ដែរ ​កីឡាករ De Jong ​ដែល​ជាប់​ជា Man of The Match ​​បាន​និយាយ​ថា​១​គ្រាប់​របស់ Ronaldo ​នោះ ​គឺ​ខ្លួន​ដឹង​ច្បាស់​ថា​នឹង​កើត​ឡើង​ទៅ​ហើយ។ យុវជន​ត្រៀម​ផ្លាស់​ទៅ​លេង​នៅ FC Barcelona ​រូប​នេះ ​និយាយ​ថា​ជំហរ​តែត​១​ក្បាល​របស់ Ronaldo ​កន្លែង​នេះ គឺ​ធ្វើ​១៥​ឆ្នាំ​មក​ហើយ ​និង​កម្រ​ភ្លាត់​ណាស់។ Ronaldo ​មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​តែត​បាល់​ត្រង់​កន្លែង​នេះ ​ដែល​កម្រ​មាន​នរណា​ធ្វើ​បាន​ដូច៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ មុន្នីរម្យ