គិត​ឲ្យ​មែនទែន មុន​ប្ដូរ​​​​ប្រព័ន្ធ​ឡាន​​ប្រើ​សាំង​មក​ប្រើ​ហ្គាស

  • 2019-04-21 03:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​រថយន្ត​ប្រើ​ហ្គាស មាន​ការ​ប្រើប្រាស់​ច្រើន​ជាពិសេស​​រថយន្ត​ដឹក​ទំនិញ​​និង​រត់​ឈ្នួ​ល​តាម​ខេត្ត​។ រថយន្ត​ប្រើ​​ប្រព័ន្ធ​ហ្គាស​​ត្រូវ​គេ​មើល​ឃើញ​អាច​​កាត់​បន្ថយ​ការ​ចំណាយ​បាន​យ៉ាង​ច្រើន​ និង​មិន​ប៉ះពាល់​ចំពោះ​បរិស្ថាន ប៉ុន្តែ​ក៏​ប្រឈម​ហានិភ័យ​ខ្ពស់​ដែល​មិន​ត្រូវ​មើល​រំលង។

deth

ការ​បញ្ចូល​ហ្គាស​ក្នុង​រថយន្ត

លោក ម៉ូត អ្នក​បច្ចេកទេស​រថយន្ត​មួយ​រូប​​ប្រាប់​ថា  ហានិភ័យ​ដែល​រថយន្ត​ប្រើ​ហ្គាស​គឺ​​​ការ​ឆាប់​ឡើង​កម្តៅ​​​ខុស​រថយន្ត​ដែល​ប្រើ​​ប្រេង​សាំង​ធម្មតា។ ករណី​ផ្ទុះ​ឆេះ​​​កើត​មាន​​ជា​ហូហែរ​ ដូចជា​​ការ​លេច​ធ្លាយ​ទុយោ​ហ្គាស​​ ដោយសារ​ជាង​​​មួយ​ចំនួន​ខ្វះ​ជំនាញ​បច្ចេកទេស​ដំឡើង​​មិន​បាន​ត្រឹមត្រូវ​​​​។

លោកថា ​រថយន្ត​ដែល​ប្តូរ​ប្រើ​ហ្គាសក៏​ងាយ​​​ឆាប់​​ខូច​​ប្រព័ន្ធ​សាំង ដោយសារ​ការ​ផ្អាក​​ដំណើរ​ការ​យូរ​។ ជាមួយ​គ្នា​នេះ វា​ក៏​បាត់បង់​គុណ​តម្លៃ​រថយន្ត​​នោះ​ដែរ។

លោក​ណែនាំ​ថា​ អ្នក​ចង់ប្តូរ​រថយន្ត​ប្រើ​សាំង​មក​ប្រើ​​ហ្គាស​គួរ​សិក្សា​ពី​ផល​លំបាក​ទាំង​នេះ​​ និង​​ទៅ​ស្វែង​រកហ្គារាស​ដែល​មាន​​ជំនាញ​មាន​ការ​ទទួល​ស្គាល់ ដើម្បី​​សុវត្ថិភាព​​ដល់​អាយុជីវិត​និង​ការ​ធ្វើ​ដំណើរ​​។

តើ​ប្រិយមិត្ត​គួរ​តែ​ប្ដូរ​​​ពី​ប្រព័ន្ធ​សាំង ទៅ​ហ្គាសដែរ​ទេ?

អត្ថបទ៖ រក្សា