Pep ថា១គ្រាប់របស់ Llorente ជាបាល់ប៉ះដៃច្បាស់ចែស
- 2019-04-18 01:50:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ថា១គ្រាប់របស់ Llorente ជាបាល់ប៉ះដៃច្បាស់ចែស
ចន្លោះមិនឃើញ
ក្រុម Manchester City បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ហើយ បើទោះជាឈ្នះជើងទី២ ក្នុងលទ្ធផល ៤-៣ មែន ប៉ុន្តែសរុបទាំងពីរជើងទៅ ៤-៤ (គិតគ្រាប់ក្រៅដី)។
ការប្រកួតនៅយប់មិញនេះ ពិតជាល្អមើលមែនទែន ដោយមានគ្រាប់បាល់កើតឡើងដល់ទៅ៧គ្រាប់ឯណោះ។ មិនត្រឹមតែប៉ុណ្ណោះក៏មានការតវ៉ាច្រើនដែរក្នុងការប្រកួតនេះ ព្រោះថាមានការប៉ះទង្គិចគ្នា និងគ្រាប់បាល់រកបានដោយ Offside ច្រើន។ ក្នុងនោះដែរ ១គ្រាប់របស់កីឡាករ Llorente ក៏ត្រូវបានលោក Pep អ្នកចាត់ការក្រុម Man City ចាត់ទុកថាជាបាល់មិនបានការដែរ ព្រោះប៉ះដៃ។
អតីតអ្នកចាត់ការក្រុម Barcelona បាននិយាយដូច្នេះថា៖ “ខ្ញុំជាអ្នកគាំទ្របច្ចេកវិទ្យា VAR ប៉ុន្តែ១គ្រាប់របស់ Llorente គឺពិតជាប៉ះដៃមែន។ ខ្ញុំពេញចិត្តចំពោះការសម្រេចដោយយុត្តិធម៌ លេងបាល់យុត្តិធម៌។ អាជ្ញាកណ្ដាល គួរតែជួយធ្វើបែបនេះ។ ហើយបាល់របស់ Aguero វិញ បើអាជ្ញាកណ្ដាលកាត់ក្កីថា Offside ហើយ ខ្ញុំក៏មិននិយាយអ្វីទៀតទេ”៕