De Gea ជេរស្ដី​ខ្លួន​ឯង​ធ្វើ​មិន​បានល្អ បំផ្លាញ​ក្ដី​ស្រមៃ​របស់ Man Utd

  • 2019-04-18 07:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ David de Gea បាន​​សូមទោស​ទៅ​កាន់​មិត្ត​រួម​ក្រុម​ Manchester United បន្ទាប់​ពី​ធ្វើ​មិន​បាន​ល្អ​នៅ​កីឡដ្ឋាន Nou Camp កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​។

អ្នក​ចាំ​ទី​របស់​អេស្ប៉ាញ​វ័យ​២៨​ឆ្នាំ​បាន​បង្កើត​កំហុស​យ៉ាង​ធ្ងន់ធ្ងរ​​ បន្ទាប់​​ឲ្យ Lionel Messi ទាត់​ចូល​គ្រាប់​ទី​ពីរ​យ៉ាង​ងាយ​តាម​ក្រោម​ខ្លួន​របស់​គេ ជួយ​ Barca ឈ្នះ​សរុប​ទាំង​ពីរ​ជើង ៤-០។ De Gea មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​សម្រាប់​គ្រាប់​ទី​មួយ​របស់ Messi ហើយ​​ដូច​គ្នា​នេះ​គេ​ក៏​មិន​អាច​សង្គ្រោះ​បាល់​ពី​ការ​ទាត់​របស់ Philippe Coutinho បាន​ដែរ។

​De Gea មិន​អាច​លើក​​លែង​ទោស​ឲ្យ​ខ្លួន​ឯង​បាន​ឡើយ ក្រោយ​ផ្ដល់​កាដូ​ទៅ​កាន់ Messi ជាពិសេស​​វា​ហាក់​ដូច​ជា​បំផ្លាញ​ក្ដី​ស្រមៃ​​របស់​មិត្តរួម​ក្រុម​​ទាំង​មូល​ក្នុង​ការ​ឈាន​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ អតីត​អ្នក​ចាំ​ទី​របស់ Atletico Madrid បាន​និយាយ​សូមទោស​ស្ទើរតែ​គ្រប់​នាទី​នៅ​ក្នុង​បន្ទប់​ផ្លាស់​ខោអាវ និង​​និយាយ​ថា ក្រុម​​អាច​នឹង​ឈ្នះ ប្រសិន​គ្មាន​កំហុស​របស់​គេ៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី