លំអិត​ពី​ក្រុម​៤​ចុងក្រោយ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Champions League

  • 2019-04-18 07:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​៤​ក្នុង​ចំណោម​៣២​ នៅ​កម្មវិធី​ UEFA Champions League ត្រូវ​បាន​រក​ឃើញ​ទាំង​ស្រុង​ហើយ​គិត​ត្រឹម​យប់​មិញ​នេះ​ ដែល​មាន​ដូចជា Ajax, Barcelona, Liverpool និង​ Tottenham។​

កាល​បរិច្ឆេទ​ជើង​ទី​មួយ​នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី​ ៣០​ ខែ​មេសា​ ដោយ​ Tottenham បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ Ajax ហើយ​ Liverpool ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ Barcelona។​​ ជើង​ទី​ពីរ​នៅ​ថ្ងៃ​ទី​៧​ ខែ​ឧសភា​ ដោយ​Tottenham ទៅ​លេង​នៅ​ដី​ Ajax វិញ​ហើយ​ Liverpool នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Anfield ស្វាគមន៍​ជើង​ខ្លាំង​ Barcelona។

ខាង​ក្រោម​គឺ​ជា​ព័ត៌មាន​សំខាន់​ពី​ក្រុម​ទាំង​៤​៖​

១. Ajax មក​ពីហូឡង់

  • ឈរ​លេខ​២០​ក្នុង​តារាង​ UEFA។

  • លេង​ Champions League ១៦​ប្រកួត​រដូវ​កាល​នេះ​ (រាប់​ទាំង​វគ្គ​ជម្រុះ) ឈ្នះ​៩, ស្មើ​៦ និង​ចាញ់​១​, ស៊ុត​ចូល​៣២​គ្រាប់​ និង​របូត​វិញ​១៤​គ្រាប់។

  • កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​គឺ Dušan Tadić (៦​គ្រាប់​ ឬ​៩​គ្រាប់​គិត​ទាំង​វគ្គ​ជម្រុះ)។

  • លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចុង​ក្រោយ​ក្នុង​រដូវ​កាល ១៩៩៦/៩៧​ ចាញ់​ Juventus សរុប ១-៦។​

  • កំណត់ត្រា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ឈ្នះ​៦ និង​ចាញ់​២។​

  • ជើង​ឯក​ពាន​ទ្វីប​អឺរ៉ុប​៤​ដង​ក្នុង​ឆ្នាំ​ (១៩៧១,​១៩៧២, ១៩៧៣ និង​ ១៩៩៥)។​

***ហេតុផល​ដែល​ Ajax គួរ​តែ​ឈ្នះ​ពាន​គឺ​ពួកគេ​បាន​ទម្លាក់​ Real Madrid និង​ Juventus ក្នុង​ដំណើរ​ផ្លូវ​មក​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។​

២. Barcelona មក​ពី​អេស្ប៉ាញ

  • ឈរ​លេង​២​ក្នុង​តារាង​ UEFA។​

  • លេង​ Champions League ១០​ប្រកួត​រដូវ​កាល​នេះ​ ឈ្នះ​៧​ ស្មើ​៣​ និង​ចាញ់​០, ស៊ុត​ចូល​២៣​គ្រាប់​ និង​របូត​៤​គ្រាប់។​

  • កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​គឺ Lionel Messi (១០គ្រាប់)។​

  • លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចុងក្រោយ​កាល​ពី​រដូវ​កាល​ ២០១៤/១៥​ ដោយ​យក​ឈ្នះ​ Bayern Munich សរុប​​ ៥-៣។​

  • កំណត់ត្រា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ឈ្នះ​៧ និង​ចាញ់​៨។

  • ជើង​ឯក​ទ្វីប​អឺរ៉ុប​៥​ដង​ក្នុង​ឆ្នាំ​ (១៩៩២, ២០០៦, ២០០៩, ២០១១ និង​២០១៥)។

​​​ ***ហេតុផល​ដែល Barcelona គួរ​តែ​ឈ្នះ​ពាន​គឺ​ព្រោះ​តែ​ Messi មិន​ដែល​រង់ចាំ​លើក​ពាន​ UCL ច្រើន​ជាង​៤​ឆ្នាំ​នោះ​ទេ។​

៣. Liverpool មក​ពី​អង់គ្លេស

  • ឈរ​លេខ​១២​ក្នុង​តារាង​ UEFA។​

  • លេង​ Champions League ១០​ប្រកួត​រដូវ​កាល​នេះ​ឈ្នះ​៦, ស្មើ​១​ និង​ចាញ់​៣, ស៊ុត​ចូល​១៨​គ្រាប់​ និង​របូត​វិញ​៩​គ្រាប់។​

  • កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​គឺ Roberto Firmino, Sadio Mané, Mohamed Salah ស៊ុត​ចូល​ម្នាក់​៤​គ្រាប់​ដូច​គ្នា។​

  • លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចុង​ក្រោយ​ កាល​ពី​រដូវ​កាល​មុន​ដោយ​យក​ឈ្នះ​ Roma សរុប​ ៧-៦។​

  • កំណត់ត្រា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឈ្នះ​៨ និង​ចាញ់​២។

  • ជើង​ឯក​ទ្វីប​អឺរ៉ុប​៥​ដង​គឺ​ក្នុង​ឆ្នាំ (១៩៧៧, ១៩៧៨, ១៩៨១, ១៩៨៤, ២០០៥)។​​​

***ហេតុផល​ដែល Liverpool គួរ​តែ​លើក​ពាន​ដោយ​សារ​ក្លឹប​នេះ​​គឺ​ជា​ក្រុម​រង​ជើង​ឯក​កាល​ពី​រដូវ​កាល​មុន​ ហើយ​ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់​ពួក​គេ​មិន​បាន​ចាកចេញ​ទៅ​ណា​ឡើយ​ថែម​ទៀត​មាន​ខ្សែ​ការពារ​រឹងមាំ​ជាង​មុន​ថែម​ទៀត។​

៤. Tottenham Hotspur មក​ពី​អង់គ្លេស​

  • ឈរ​លេខ​១៨​ក្នុង​តារាង​ UEFA។

  • លេង​ Champions League ១០​ប្រកួត​រដូវ​កាល​នេះ​ ឈ្នះ​៥​ ស្មើ​២​ និង​ចាញ់​៣, ស៊ុត​បញ្ចូល​ទី​១៧​ និង​របូត​១៤។​

  • កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​គឺ​ Harry Kane ចំនួន​៥​គ្រាប់។​

  • លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ចុងក្រោយ​ក្នុង​រដូវ​កាល​ ១៩៦១/៦២ ដោយ​ចាញ់​ Benfica សរុប​​ ៣-៤។​

  • កំណត់ត្រា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ​ ឈ្នះ​០ និង​ចាញ់​១។​

  • មិន​ដែល​ឈ្នះ​ជើង​ឯក។

***ហេតុផល​ដែល Tottenham គួរ​តែ​លើក​ពាន​ដោយ​សារ​ពួកគេ​បាន​ទម្លាក់​ជើង​ខ្លាំង​ Dortmund និង​ Manchester City និង​សម្លឹង​ការ​ឈ្នះ​ពាន​លើក​ដំបូង៕ ​

អត្ថបទ៖ រ័ត្ន