ស្រីលាភ​ និងឪពុកកូនភ្លោះទាំង២ បណ្ដើរគ្នា Sweet សន្លប់នៅទឹកកូរ៉េមិនចាញ់ក្មេងៗទេ

  • 2019-04-19 10:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

បន្ទាប់ពី​ទទួលកាដូចំណងស្នេហ៍ដំណក់ឈាមកូនស្រីភ្លោះរបស់នាងទាំង២ ដែលមានឈ្មោះថា «អ៊ូ ប៉ុនអេលលីណា» និងម្នាក់ទៀត «អ៊ូ ប៉ុនអេលលីសា» ស្នេហាតារាកំប្លែង ស្រីលាភជាមួយកំពូលតារាកំប្លែងជើងចាស់លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយក្រឹមក៏កាន់តែផ្អែមល្ហែម។​

ថ្មីៗពួកគេទាំង ២ ក៏​បាន​បណ្តើរ​គ្នា​ចេញទៅ​ប្រទេស​កូរ៉េ​ជា​លើកដំបូង​ ដើម្បី​សម្តែង​រួមគ្នាហើយក្នុង​នោះគូស្នេហ៍នេះក៏មិនភ្លេចបង្ហាញ​រូបថត​ផ្អែម​ល្ហែម​ជាច្រើន​សន្លឹក​​មកកាន់មហាជនដែរ។​ ​

ជាក់ស្តែងស្រី​លាភ​ ​និង​ ​គូស្នេហ៍​​រួម​ទាំង​តារាចម្រៀង​ជាច្រើន​ដួង​ បាន​ចេញទៅ​សម្តែង​រួមគ្នា​ជាលើកដំបូង​នៅ​​ក្នុង​ប្រទេស​កូរ៉េ​កាលពី​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ​ថ្មីៗនេះ ​​ដោយទទួល​បានការ​គាំទ្រ​ពីសំណាក់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ​។ ក្នុង​នោះ ​ស្រី​លាភ​ ​និង​​នាយ​ ​ក្រឹម​ ​បាន​ថតរូបបង្ហោះជាច្រើនសន្លឹក​ផ្អែមល្ហែម​ជាមួយគ្នាដូចជាគូស្នេហ៍ទើបតេរៀបការថ្មីថ្មោង ព្រមជាមួយស្ទីល​ថត​រូប​ មិនចាញ់​គូស្នេហ៍​យុវវ័យ​ទេ​។​​ ម្យ៉ាងបើងាកមើលចំណង​ស្នេហ៍​របស់​​ស្រី​លាភ​ ​និង​ ​នាយ​ក្រឹម​ ក៏​កាន់តែ​មាន​សេចក្តី​សុខ​ ពិសេសជា​រឿយ​ៗ​អ្នក​ទាំងពីរ​តែងបណ្តើរ​គ្នា​កាន់តែបើក​ចំហ​ដោយ​​មិន​ខ្លាច​ពាក្យ​រិះ​គន់​ដូច​ពីមុន​ទេ​។

គួររម្លឹកផងដែរថា ​ស្រី​លាភ​ ​និង​ ​នាយ​ក្រឹម​ ​រួម​ទាំង​តារាចម្រៀង​ជាច្រើន​ដួង​កាលពីដើមខែមេសា បាន​ចេញទៅ​សម្តែង​រួមគ្នា​ជាលើកដំបូង​នៅ​​ក្នុង​ប្រទេស​កូរ៉េ​កាលពី​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ​៕ ​​

ចង់ដឹងថាផ្អែមល្ហែមមិនចាញ់យុវវ័យយ៉ាងណាមើលរូបខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍