ផល​អាក្រក់​ចំពោះ​សុខភាព​ទាំង​៦​ដោយ​សារ​វិទ្យុសកម្ម​ WiFi និង​ 4G/LTE​

  • 2014-09-23 19:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​បច្ចេកវិទ្យា​អ៊ីនធឺណិត​ WiFi និង​ 4G/LTE កំពុង​តែ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ហើយ​មាន​ក្រុមហ៊ុន​​ជា​ច្រើន​កំពុង​តែ​ប្រជែង​គ្នា​ផលិត​ Smartphone​ បំពាក់​ដោយ​​បច្ចេកវិទ្យា​​ទាំង​នោះ​។ ចំណែក​ឯ​អ្នក​ប្រើ​ប្រាស់​វិញ​ចង់​ប្រើ​តែ​ទូរសព្ទ​ណា​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​អ៊ីនធឺណិត 4G/LTE និង​ WiFi ដែល​មាន​ល្បឿន​លឿន​ប៉ុណ្ណោះ។ ប៉ុន្តែ​ប្រិយមិត្ត​ប្រហែល​ជា​មិន​ដែល​​គិត​ពី​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​វិទ្យុសកម្ម​ដែល​ចេញ​ពី​បណ្ដាញ​ទាំង​នោះ​ទេ។ ដោយ​ឡែក​​​​​អ្នក​ដែល​​ប្រើ​​ទូរសព្ទ​​បំពាក់​ដោយ​បច្ចេកវិទ្យា​4G/LTE ហាក់​បី​ដូចជា​កំពុង​តែ​កាន់​ទូរសព្ទ​៤ក្នុង​ពេល​តែ​មួយ​អញ្ចឹង។ ដូច្នេះ​តើ​បច្ចេកវិទ្យា​អ៊ីនធឺណិតWiFi និង 4G/LTE នេះ​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​​ខ្លាំង​កម្រិត​ណា?​

 

១. ស្ត្រី​ដែល​​តែង​តែ​​ប្រឈម​នឹង​រលក​សញ្ញា​វិទ្យុសកម្ម​ដែល​ចេញ​ពី​WiFi ឬ​ស្ត្រី​ដែល​ប្រើ​ទូរសព្ទ​បំពាក់​ដោយ​បច្ចេកវិទ្យា 4G/LTE អាច​ប្រឈម​​​មុខ​នឹង​ការ​គ្មាន​កូន​​។ ការ​​ធ្វើ​ពិសោធន៍​មួយ​ទៅ​លើ​សត្វ​​កណ្ដុរ​​​ដោយ​ដាក់​ពួក​វា​​ឲ្យ​​​​ប្រឈម​នឹង​​​រលក​សញ្ញា​វិទ្យុសកម្ម (​ដែល​ចេញ​ពី​WiFi) រយៈ​ពេល​ពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​(អស់​រយៈ​ពេល​៤៥ថ្ងៃ)​ បង្ហាញ​ថា​​កម្រិត​អុកស៊ីតកម្ម​​ក្នុង​ឈាម​​បាន​កើន​ឡើង​ចំពោះ​​​​សត្វ​កណ្ដុរ​ទាំង​នោះ​​ហើយ​​ឥទ្ធិពល​នៃ​វិទ្យុ​សកម្ម​ប៉ះ​ពាល់​ទៅ​លើ​ DNA ថែម​ទាំង​ធ្វើ​ឲ្យ​ពួក​វា(កណ្ដុរ)គ្មាន​លទ្ធភាព​ក្នុង​ការ​បង្ក​កំណើត​ឬ​មាន​ដែរ​តែ​ជា​ការ​បង្ក​កំណើត​ខុស​ប្រក្រតី។ នេះ​បើ​តាម​ការ​​​​ស្រាវ​ជ្រាវ​របស់​ ​Otitoloju A. A. et al., (ឆ្នាំ​2010)​។

 
 

​២. ក្មេង​ៗ​ដែល​ប្រឈម​នឹង​វិទ្យុសកម្ម​ WiFi ជា​ញឹក​ញយ​​អាច​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​ផ្នែក​រាង​កាយ​និង​ស្មារតី​​ជាពិសេស​គឺ​ទារក​ក្នុង​ផ្ទៃ ដោយ​សារ​កោសិកា​ពួកគេ​នៅ​ងាយ​នឹង​រង​ការ​ប៉ះ​ទង្គិច​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ (នេះ​បើ​តាម​ការ​ស្រាវជ្រាវ​​នៅ​រដ្ឋ​California)។ ការ​ធ្វើ​ពិសោធន៍​​មួយ​ដោយ​ដាក់​​រុក្ខជាតិ​​ពីរ​ដើម​ក្នុង​បន្ទប់​ពីរ​ផ្សេង​គ្នា(បន្ទប់​មួយ​គ្រប​ដណ្ដប់​ដោយ​វិទ្យុ​សកម្ម​ WiFi ខណៈ​ដែល​បន្ទប់​មួយ​ទៀត​គ្មាន)។ លទ្ធផល​គឺ​រុក្ខជាតិ​​ដែល​ដាក់​ក្នុង​បន្ទប់​ដែល​ពោរ​ពេញ​ទៅ​ដោយ​វិទ្យុសកម្ម​​ចេញ​ពី ​WiFi លូត​លាស់​ក្នុង​កម្រិត​មួយ​តិច​តួច​បំផុត​និង​សង្កេត​ឃើញ​ចុង​ស្លឹក​របស់​វា​ងាប់(ជួន​កាល​ចុង​ស្លឹក​មាន​ពណ៌​ក្រហម)​ ខណៈ​ដែល​​រុក្ខជាតិ​​ដែល​ដាក់​ក្នុង​បន្ទប់​ដែល​គ្មាន​វិទ្យុសកម្ម​ WiFi លូត​លាស់​បាន​យ៉ាង​ល្អ។

 
 

៣. សម្លាប់​មេ​ជីវិត​បន្ត​ពូជ​បុរស​៖ កន្លង​មក​យើង​តែង​តែ​ឮ​ថា​កម្ដៅ​ដែល​ចេញ​ពី​កុំព្យូទ័រ​ឬ​ទូរសព្ទ​អាច​បណ្ដាល​ឲ្យ​មេ​ជីវិត​​បន្ត​ពូជ(Sperm)​ ​ងាប់​ ហើយ​ឥឡូវ​ការ​ស្រាវ​ជ្រាវ​មួយ​ទៀត​បាន​ឲ្យ​ដឹង​ថា​វិទ្យុសកម្ម​ដែល​ចេញ​ពី​ WiFi ឬ​ទូរសព្ទ(ប្រើ​បច្ចេកវិទ្យា​4G/LTE) អាច​បង្អាក់​ដំណើរ​នៃ​ការ​លូត​លាស់​របស់​មេ​ជីវិត​បុរស​​ និង​បង្ក​ឲ្យ​ DNA បែក​​ខ្ញែក​​គ្នា​​ផង​ដែរ (ការ​ស្រាវ​ជ្រាវ​​របស់​ ​​​Kesari K. K. and Behari J., 2009)​។

 

អាន៖   អតិថិជន​ភាគច្រើន​ចូលចិត្ត​ iPhone 6 ​ជាង​ 6 Plus (វីដេអូ)

 
 

៤. ធ្វើ​ឲ្យ​គេង​មិន​លក់ ​​​ឬ​ឈាន​ដល់​ការ​កើត​ជំងឺ​ផ្លូវ​ចិត្ត​​កម្រិត​ធ្ងន់ធ្ងរ​៖ ការ​ស្រាវ​ជ្រាវ​មួយ​ក្នុង​ឆ្នាំ​២០០៧ បាន​ឲ្យ​ដឹង​ថា​​ការ​គេង​ដោយ​ដាក់​ទូរសព្ទ​(ដែល​បើក​WiFi ចោល)​ បណ្ដាល​ឲ្យ​គេង​មិន​លក់​ឬ​ធ្វើ​ឲ្យ​អ្នក​មមើមមាយ​ច្រើន​​​​។ ពេល​ខ្លះ​​ទៀត​វា​នាំ​ឲ្យ​អ្នក​​មាន​អារម្មណ៍​មិន​ល្អ ​(ភាព​តាន​តឹង​) ​​និង​អាច​ឈាន​ទៅ​​កើត​​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​ការ​គេង​មិន​លក់ ​និង​ដោយ​សារ​តែ​រលក​សញ្ញា​នៃ​វិទ្យុសកម្ម​(ចេញ​ពី​WiFi) បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក ​ហើយ​វា​ក៏​អាច​បង្ក​ឲ្យ​អ្នក​កើត​ជំងឺ​មហារីក​ខួរ​ក្បាល​​ផង​ដែរ​ (ការ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក WHO) ។

 
 

៥. បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​ធ្ងន់ធ្ងរ៖ ចំណុច​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​ចំណុច​ទី​៣ខាង​លើ​ដែរ។ ការ​​រស់​នៅ​ក្នុង​តំបន់​ឬ​ទីកន្លែង​​ដែល​ពោរ​ពេញ​ទៅ​ដោយ​រលក​សញ្ញា​វិទ្យុ​សកម្ម​ដែល​ចេញ​ពី​ WiFi​ ឬ​ប្រព័ន្ធ 4G/LTE បណ្ដាល​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ឆាប់​ចុះ​ខ្សោយ​ជា​ពិសេស​គឺ​ប្រព័ន្ធ​ចងចាំ​នៅ​ក្នុង​ខួរ​ក្បាល។ ការ​ធ្វើ​តេស្ត​មួយ​​​ដោយ​ប្រើ​បច្ចេកវិទ្យា MRI (Magnetic Resonance Imaging) ទៅ​លើ​សិស្ស​វិទ្យាល័យ​នៅ​ប្រទេស​ដាណឺម៉ាក​​ដែល​​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​​មួយ​ ​ពោរពេញ​ទៅ​ដោយ​រលក​សញ្ញា​វិទ្យុ​សកម្ម​ចេញ​​ពី​WiFi ឬ​ប្រព័ន្ធ 4G/LTE បង្ហាញ​ថា​ពួក​គេ​​ប្រឈម​នឹង​​បញ្ហា​​មួយ​​គឺ​​លំបាក​ក្នុង​ការ​​ផ្ចង់​ស្មារតី​​​ដោយ​មាន​អារម្មណ៍​វល់​ៗ​មិន​ស្រឡះ​ក្នុង​ខួរ​ក្បាល​ពេល​គិត​រឿង​អ្វី​មួយ​​​ ។ នេះ​ដោយ​សារ​តែ​ប្រព័ន្ធ​ប្រសាទ​របស់​ពួក​គេ​រង​ការ​ប៉ះ​ទង្គិច​ដោយ​សារ​វិទ្យុសកម្ម​ដែល​ចេញ​ពី​WiFi និង​ប្រព័ន្ធ ​4G/LTE ​ពី​ទូរសព្ទ​របស់​ពួក​គេ។

 
 

៦. បង្ក​ឲ្យ​មាន​ជំងឺ​មហារីក៖​ ខណៈ​ដែល​WiFi បាន​​បញ្ជូន​រលក​សញ្ញា​វិទ្យុ​សកម្ម​​ដែល​អាច​បំផ្លាញ​កោ​សិកា​មួយ​ចំនួន​ក្នុង​រាង​កាយ​(សត្វ​មាន​ជីវិត)​ វា​​​ក៏​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​ផង​ដែរ។ ជាក់ស្ដែង​​​រឿង​ស្ត្រី​មួយ​រូប​អាយុ​២១​ឆ្នាំ​កើត​ជំងឺ​មហារីក​សុដន់ ​ដោយ​បាន​រក​ឃើញ​ដុំ​សាច់​ដុះ​នៅ​​សុដន់​ខាង​ស្ដាំ​។​ មូល​ហេតុ​​​​គឺ​ដោយ​សារ​នាង​ឧស្សាហ៍​ដាក់​ទូរសព្ទ​នៅ​ក្នុង​ហោប៉ៅ​អាវ​​ខាង​ស្ដាំ​របស់​នាង​។ តាម​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​សែស្រឡាយ​​គ្រួសារ​របស់​​ស្ត្រី​រូប​នោះ ​​​បង្ហាញ​ថា​ពុំ​មាន​នរណា​​ធ្លាប់​កើត​ជំងឺ​មហារីក​​នោះ​ទេ។

 
 

ប្រការ​គួរ​គឺ​ចៀសវាង​​​គឺ៖

 

​មិន​ត្រូវ​បើក​ WiFi​​ ចោល​ក្នុង​ពេល​កំពុង​គេង​​ឬ​ក៏​នៅ​ឲ្យ​ឆ្ងាយ​ពី​តំបន់​ដែល​អ្នក​ដឹង​ថា​គ្រប​ដណ្ដប់​ដោយ​WiFi ជា​ពិសេស​គឺ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ។ ប្រសិន​ជា​អ្នក​ត្រូវ​ការ​ប្រើ​WiFi ឬ​ប្រព័ន្ធ​ 4G/LTE ក្នុង​ករណី​មិន​អាច​ខាន​បាន​គឺ​គួរ​តែ​នៅ​ឲ្យ​ស្ងៀម​ព្រោះ​វិទ្យុសកម្ម​ដែល​ចេញ​ពី​WiFi ឬ​ប្រព័ន្ធ​4G/LTE នឹង​តាម​ដាន​រាល់​ចលនា​របស់​អ្នក​ហើយ​វា(វិទ្យុសកម្ម)​ នឹង​កើន​ឡើង​កាន់​តែ​ខ្លាំង។ មួយ​វិញ​ទៀត​គួរ​តែ​កុំ​បើក​WiFi ឬ 4G/LTE ចោល​ពេល​កំពុង​និយាយ​ទូរសព្ទ​ឬ​ក៏​ប្រើ​កាស​ជំនួស​វិញ​ពេល​និយាយ​៕​

 

អាន៖មិន​គួរ​ឲ្យ​ជឿ! Steve Jobs ហាម​កូន​មិន​ប្រើ​ iPad

ប្រែ​សម្រួល៖ ប៉ែត​ ផាន់និត     ប្រភព​៖ globalhealingcenter, dailyalternative

អត្ថបទពេញនិយម