Man Utd បើកផ្លូវដាក់លក់ Lukaku ក្លឹបណាចាប់អារម្មណ៍អាចទិញបាន
- 2019-04-20 02:36:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd បើកផ្លូវដាក់លក់ Lukaku ក្លឹបណាចាប់អារម្មណ៍អាចទិញបាន
ចន្លោះមិនឃើញ
ក្លឹប Manchester United នឹងលក់ខ្សែប្រយុទ្ធ Romelu Lukaku ក្នុងរដូវក្ដៅនេះ ប្រសិនពួកគេរកបានក្លឹបណាមួយដែលផ្ដល់តម្លៃព្រមព្រៀងគ្នាលើកីឡាករសញ្ជាតិបែលហ្ស៊ិក។
Lukaku ចូលរួមជាមួយ United ពីក្លឹប Everton កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ៧៥លានផោន និងសល់កុងត្រារយៈពេល៣ឆ្នាំនៅកីឡដ្ឋាន Old Trafford។ ប៉ុន្តែបច្ចុប្បន្នគេត្រូវបានជំនួសកន្លែងនៅតំបន់ប្រយុទ្ធដោយកីឡាករអង់គ្លេស Marcus Rashford ជាជម្រើសដំបូង មូលហេតុដោយសារគេល្បឿនយឺតដែលមិនមែនជាបច្ចេកទេសដែល Ole Gunnar Solskjaer ចង់បាន។
United ចង់បានតម្លៃខ្លួនចំណេញលើតម្លៃខ្លួនចាស់របស់ Lukaku ដែលរកបាន៤២គ្រាប់ក្នុងការបង្ហាញខ្លួន៩៣ប្រកួត។ នេះក៏ជាហេតុផលពិបាកក្នុងការរកក្លឹបទិញ Lukaku។ ក្លឹបកំពូលនៅតំបន់អឺរ៉ុបមួយចំនួនត្រូវបានគេដឹងថាត្រូវបានទាក់ទងពីតំណាងរបស់កីឡាករ ហើយការផ្ទេរអាចទៅអេស្ប៉ាញឬអ៊ីតាលី៕