មើលការលេង PUBG លើ Galaxy Fold ពេញដៃល្អណាស់
- 2019-04-21 03:14:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលការលេង PUBG លើ Galaxy Fold ពេញដៃល្អណាស់
ចន្លោះមិនឃើញ
Galaxy Fold នឹងចាប់ផ្ដើមចេញលក់ជាផ្លូវការលើទីផ្សារសហរដ្ឋអាមេរិកនាថ្ងៃទី ២៦ ខែមេសាខាងមុខនេះហើយ។ មុនការចេញលក់នេះ Samsung បានចែកជូននូវផលិតផលគំរូ (Sample) នៃស្មាតហ្វូននេះ ទៅកាន់បុគ្គលិកល្បីៗដើម្បីធ្វើការវាយតម្លៃ។
ស្មាតហ្វូនកូនកាត់ Tablet តម្លៃ ១ ៩៨០ ដុល្លារនេះ ត្រូវបានគេសាកល្បងយកទៅលេងហ្គេម ហើយទទួលបានបទពិសោធន៍គួរជាទីគាប់ចិត្ត។ ការលេងហ្គេមលើ Galaxy Fold គឺពេញដៃល្អដោយសារមានអេក្រង់ទំហំធំពេលពន្លាចេញ ហើយចំពោះការលេងហ្គេម PUBG វិញ អាចឲ្យអ្នកលេងប្រើដៃបញ្ជាលើអេក្រង់ ដោយមិនបាំងរូបភាពនោះឡើយ។
វីដេអូខាងក្រោមនេះបង្ហាញអំពីដំណើរការនៃការលេងហ្គេមលើស្មាតហ្វូន Galaxy Fold ៖