iPhone នៅ​តែ​ពេញ​និយម​លើស​គេ​នៅ​សហរដ្ឋអាមេរិក​

  • 2019-04-21 06:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ថ្មី​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ CIPR បាន​បង្ហាញ​អំពី​​​តួលេខ​នៃ​ការ​លក់​ស្មាតហ្វូន​សរុប​លើ​ទីផ្សារ​សហរដ្ឋអាមេរិក អំឡុង​ត្រីមាស​ទី​មួយ​ ឆ្នាំ ២០១៩ នេះ។ ទិន្នន័យ​ថ្មី​នេះ​បង្ហាញ​ថា​ iPhone នៅ​តែ​មាន​ទីផ្សារ​ធំ​ជាង​ Samsung, LG, Motorola និង​ក្រុមហ៊ុន​ដទៃ​ទៀត។

អំឡុង​ត្រីមាស​ទី​មួយ​ដែល​បញ្ចប់​ត្រឹម​ចុង​ខែ​មីនា​នេះ iPhone របស់ Apple មាន​ទីផ្សារ​ចំនួន ៣៦%, Samsung មាន​ទីផ្សារ​ ៣៤%, LG និង Motorola ឈរ​នៅ​លេខ ៣ និង ៤ ជា​មួយ​ទំហំ​ទីផ្សារ​ ១១% និង ១០%។

ទីផ្សារ​របស់​ Apple បាន​កើន​ឡើង​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៨ ប៉ុន្តែ​វា​នៅ​​ទាប​ជាង​ទំហំ​ទីផ្សារ​កាល​ពី​ឆ្នាំ ២០១៦ និង ២០១៧។ ទំហំ​ទីផ្សារ​នេះ​ដែរ អាច​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ Apple លើ​ទីផ្សារ​សហរដ្ឋអាមេរិក។

Apple នឹង​ប្រកាស​ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ដើម​ឆ្នាំ ២០១៩ នេះ នៅ​ថ្ងៃ​ទី ៣០ ខែ​មេសា​ខាង​មុខ​នេះ។ យ៉ាងណាក្ដី​ Apple ​នឹង​មិន​បង្ហាញ​អំពី​ចំនួន​លក់​នៃ​ផលិតផល​របស់​ខ្លួន​នោះ​ទេ ហេតុ​នេះ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ប៉ាន់ស្មាន​របស់​អ្នក​វិភាគ ដើម្បី​ដឹង​​អំពី​ចំនួន iPhone ដែល​លក់​បាន​សរុប​ទូទាំង​ពិភពលោក៕​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង