ក្រោយ​ឈ្នះ​ម្សិលមិញ​ សូត្រ​ ប៊ុតធី​ សង្ឃឹម​៧០%​លើក​ពាន​រង្វាន់​នៅ​ CNC

  • 2019-04-22 03:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រដាល់​លេង​កម្ពស់​ សូត្រ​ ប៊ុតធី​ ដាក់​ក្ដី​សង្ឃឹម​រហូត​ដល់​ ៧០​%​ ថា​នឹង​អាច​ឈ្នះ​កីឡាករ​ចាស់​វស្សា​របស់​ថៃ​ ទួនប៉េ​ ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ ISI​ ទម្ងន់​ ៦០​គីឡូក្រាម​ នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។​

សូត្រ ប៊ុតធី

សូត្រ​ ប៊ុតធី​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ម្សិលមិញ​នេះ​មិន​សូវ​ជា​លំបាក​ប៉ុន្មាន​ទេ​ ខណៈ​ការ​ប្រកួត​នេះ​មួយ​នេះ​រូប​គេក៏​មិន​សូវ​ហ៊ាន​បុក​ខ្លាំង​ឡើយ​ ដោយ​សារ​តែ​មិន​សូវ​បាន​ហ្វឹកហាត់​ដិតដល់​។​ ងាក​ទៅ​និយាយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ​ អ្នក​ប្រដាល់​គុន​ខ្មែរ​ខាង​លើ​នេះ​ ​សង្ឃឹម​ច្រើន​ថា​នឹង​អាច​ក្លាយ​ជា​ម្ចាស់​ពាន​ ព្រោះ​ធ្លាប់​ប៉ះ​គ្នា​ម្ដង​ហើយ​ ដឹង​ពី​ស្នៀត​ប្រយុទ្ធ​ដៃគូ​រួច​ហើយ​ដែរ​ និង​ត្រៀម​ក្បាច់​ទប់ទល់​ និង​បំបែក​ក្បាច់​ ទួនប៉េ​ វិញ។​

ទួនប៉េ ឈ្នះ​ លី​ ភា ម្សិលមិញ

រំលឹក​ដែរ​ថា​ កីឡាករ​ សូត្រ​ ប៊ុតធី​ បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ Vithak Yayuth​ ខណៈ​កីឡាករ​ Toun Pe​ ឈ្នះ​ពិន្ទុ​លើ​កីឡាករ​កម្ពុជា​ លី​ ភា​ ផង​ដែរ​ហើយ​អ្នក​ទាំង​ពីរ​នាក់​នេះ​នឹង​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​លេខ១​-២​ ពាន​រង្វាន់​ ISI​ ទម្ងន់​ ៦០​គីឡូក្រាម​របស់​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​