Apple ចាញ់ក្ដីយ៉ាងអាម៉ាស់រឿងពាក្យ "One more thing”
- 2019-04-23 02:22:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ចាញ់ក្ដីយ៉ាងអាម៉ាស់រឿងពាក្យ "One more thing”
ចន្លោះមិនឃើញ
ពាក្យថា "One More Thing” តែងតែបានលេចចេញនៅជិតចុងបញ្ចប់កម្មវិធី Apple ដោយលោក Steve Jobs ជាសហស្ថាបនិកតែងប្រើប្រាស់ពាក្យមួយឃ្លានេះ ដើម្បីណែនាំផលិតផលថ្មីដល់ពិភពលោក។
ទោះបីជាពាក្យមួយឃ្លានេះមានជាប់ចំណងជាមួយ Apple ពិតមែន ប៉ុន្តែមិនអាចហាមឃាត់ក្រុមហ៊ុននាឡិកា Swatch ក្នុងការប្រើ និងចុះកម្មសិទ្ធិលើសម្ដីមួយឃ្លានេះ ហើយវាជាទង្វើមួយដែល Apple កំពុងព្យាយាមហាមឃាត់។
ផ្អែកតាមការប្រកាសរបស់ការិយាល័យកម្មសិទ្ធិបញ្ញាអូស្ត្រាលីក្នុងខែមេសានេះ បានឲ្យដឹងថា Apple បានព្យាយាមបញ្ចុះបញ្ចូលមន្ត្រីការិយាល័យនេះថា Swatch គួរតែបោះបង់ចោលកម្មសិទ្ធិបញ្ញារបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ Apple ក៏បានដាក់ពាក្យសុំជាម្ចាស់កម្មសិទ្ធិលើឃ្លានេះ ករណីដែលក្រុមហ៊ុន Swatch ត្រូវបរាជ័យ។
យ៉ាងណាក្ដីក្នុងអង្គសវនាការ រឿងរ៉ាវមិនដូចអ្វីដែល Apple ចង់បាននោះឡើយ ដោយក្រុមហ៊ុន Swatch ទទួលបានជ័យជម្នះក្នុងការចុះកម្មសិទ្ធិឃ្លានេះ ហើយទទួលបានតម្លៃផ្នែកច្បាប់ពី Apple ទៀតផង។ ក្នុងការប្រកាសសាលក្រមមន្ត្រីសវនាការ បានយល់ស្របជាមួយក្រុមហ៊ុន Swatch ថា Apple មិនបានប្រើប្រាស់ឃ្លានេះសម្រាប់ផលិតផល ឬសេវាកម្មនោះទេ ហើយប្រើតែក្នុងកម្មវិធីរបស់ខ្លួនតែប៉ុណ្ណោះ។
គួរដឹងថាក្រុមហ៊ុន Swatch ទទួលបានសិទ្ធប្រើប្រាស់ឃ្លានេះតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ដោយប្រើវាសម្រាប់ផ្សព្វផ្សាយនាឡិកាមានរចនាបថបែប "Film Noir”៕
ចុចអាន៖