ទូរទស្សន៍​ Sony អេក្រង់​ 8K ទំហំ​ ៩៨ អ៊ីញ តម្លៃ​​ប្រហែល​ឡាន​ Lexus NX មួយ​ទឹក

  • 2019-04-23 02:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ទូរទស្សន៍​ស៊េរី​ឆ្នាំ ២០១៩ របស់​ Sony នឹង​ចេញ​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។ មុន​ការ​ចេញ​លក់​ផ្លូវ​ Sony បាន​ប្រាប់​ឲ្យ​ដឹង​អំពី​តម្លៃ​នៃ​ទូរទស្សន៍​នីមួយៗ ​ដោយ​សម្រាប់​អេក្រង់ 8K មាន​តម្លៃ​​ថោក​បំផុត​គឺ​ចាប់​ពី ១៣ ០០០ ដុល្លារ​ឡើង​ទៅ។

ទូរទស្សន៍​​ដែល​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ 8K ម៉ូដែល​ Master Series Z9G អេក្រង់ ៨៥ អ៊ីញ មាន​តម្លៃ​ចាប់​ពី ១៣ ០០០ ដុល្លារ ដែល​នឹង​ចេញ​លក់​នៅ​ខែ​មិថុនា​ខាង​មុខ។ ចំណែក​​អេក្រង់​ទំហំ ៩៨ អ៊ីញ មាន​តម្លៃ​រហូត​ដល់​ ៧០ ០០០ ដុល្លារ​ឯណោះ។ ត្បិត​ថា​តម្លៃ​នេះ​ថ្លៃ​កប់​ពិត​មែន ប៉ុន្តែ​នៅ​ធូរ​ជាង​ទូរទស្សន៍​ Q900 របស់​ Samsung ដែល​ថ្លៃ​ដល់ ១០ ម៉ឺន​ដុល្លារ​ឯណោះ។

Sony ក៏​នឹង​មាន​លក់​ទូរទស្សន៍​អេក្រង់ 4K ផង​ដែរ ដោយ​ម៉ូដែល​​ Master Series A9G អេក្រង់ ៥៥ អ៊ីញ​មាន​តម្លៃ ៣ ៥០០ ដុល្លារ ហើយ​អេក្រង់​ ៧៧ អ៊ីញ មាន​តម្លៃ ៨ ០០០ ដុល្លារ ដែល​នឹង​ចេញ​លក់​ចន្លោះ​ខែ​ឧសភា និង​មិថុនា៕

ចុចអាន៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង