Bale ​ពី​កីឡាករ​ថ្លៃ​បំផុត ​ធ្លាក់​ខ្លួន​រហូត​គ្មាន​ក្លឹប​ណា​ចង់​បាន Real Madrid ​ដាក់​ឱ្យ​គេ​ខ្ចី​ជើង​

  • 2019-04-23 04:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Real Madrid ​បាន​ដាក់​ឈ្មោះ Gareth Bale ​ក្នុង​បញ្ជី​ដាក់​ឱ្យ​ក្រុម​ដទៃ​ខ្ចី​ជើង ​ក្រោយ​ពី​គ្មាន​ក្រុម​ណា​មួយ​ទាក់ទង​មក​ចង់​ទិញ​ទាល់​តែ​សោះ។

Bale ​រដូវ​កាល​នេះ ​កាន់​តែ​ដុនដាប​ខ្លាំង​ហើយ ​ដោយ​មិន​អាច​រក​គ្រាប់​បាល់​ជួយ​ក្រុម​បាន ​ហើយ​ទម្រង់​ធ្លាក់​ទៀត ​គ្មាន​ឱកាស​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង។ ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​កីឡាករ​វែល​រូប​នេះ​ហាក់​គ្មាន​អនាគត​ឡើយ ​ត្បិត​អី​បុគ្គល​២​នាក់​នេះ​មិន​ត្រូវ​គ្នា​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ។ ដូច្នេះ​ហើយ ​ទើប​បាន​ជា​អនាគត​អតីត​កីឡាករ Spurs ​កំពុង​ស្រពិចស្រពិល​ខ្លាំង​។

ទំព័រ​មុខ​របស់​កាសែត​អេស្ប៉ាញ ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា Bale ​បាន​ធ្លាក់​ខ្លួន​ខ្លាំង តាំង​ពី​កីឡាករ​ថ្លៃ​ជាង​គេ ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ Real Madrid ​រក​អ្នក​ទិញ​មិន​បាន ​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​ឱ្យ​គេ​ខ្ចី​ជើង​ទៅ​ហើយ។ ប្រភព​នេះ​បញ្ជាក់​ទៀត​ថា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​មិន​មាន​ក្លឹប​ណា​មួយ​ទាក់ទង​ទិញ​រូបគេ​ឡើយ។ នា​រដូវ​កាល​នេះ Bale ​លេង​បាន​ដល់​៤០​ប្រកួត​ឯ​ណោះ ​ប៉ុន្តែ​រក​គ្រាប់​បាល់​បាន​ត្រឹម​តែ​១៤​គ្រាប់​ប៉ុណ្ណោះ​គ្រប់​ការ​ប្រកួត​ទាំង​អស់​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម