មើលវីដេអូកម្រិត 8K របស់ Samsung ច្បាស់ត្រជាក់ភ្នែកសាហាវ
- 2019-04-23 06:59:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលវីដេអូកម្រិត 8K របស់ Samsung ច្បាស់ត្រជាក់ភ្នែកសាហាវ
ចន្លោះមិនឃើញ
មុននេះបន្តិច Samsung បានបញ្ចេញវីដេអូលក្ខណៈឯកសារសត្វខ្លីមួយ មានកម្រិតរូបភាពច្បាស់រហូតដល់ 8K អាចបង្ហាញបានយ៉ាងច្បាស់ និងលម្អិត មានចាប់តាំងពីរន្ធនៃសំបុកឃ្មុំ រហូតដល់រន្ធស្បែករបស់សត្វក្រពើ។
វីដេអូកម្រិត 8K បញ្ចេញឡើង ដើម្បីជាផ្នែកមួយនៃការផ្សព្វផ្សាយអំពីទូរទស្សន៍ QLED កម្រិត 8K របស់ Samsung ដែលទើបតែចេញលក់ក្ដៅៗនៅថ្ងៃទី ២៣ ខែមេសានេះ នៅលើទីផ្សារសហរដ្ឋអាមេរិក។
វីដេអូខាងលើនេះមានកម្រិត 8K ក៏ពិតមែន ប៉ុន្តែមានតែអេក្រង់ដែលអាចបង្ហាញរូបក្នុងកម្រិត 8K ប៉ុណ្ណោះ ទើបអាចទ្រាំទ្រនឹងវីដេអូប្រភេទនេះ។ ឧបករណ៍អេឡិចត្រូនិកមួយចំនួនអាចទស្សនាវីដេអូបានក្នុងកម្រិត 1080p ឬ 2K តែប៉ុណ្ណោះ៕
ចុចអាន៖