គ្រូ​ពេទ្យ​ចិត្ត​ធម៌​ និយាយ​បែប​នេះ​ត្រូវ​ចិត្ត​មហាជន​តែ​ម្ដង...

  • 2019-04-24 03:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ពេទ្យ​ចិត្តធម៌​ដែល​តែងតែ​ជួយ​ព្យាបាល​អ្នក​ប្រដាល់កន្លង​មក​ ថា​ក្នុង​នាម​ជា​ពេទ្យ​កុំ​គិត​តែ​លុយ​ពេក​ បើ​អ្នកជំងឺមក​រក​ការ​ព្យាបាល​ហើយ​សូម​ជួយ​គ្នា​សិន​ទៅ​ចាំ​គិតគូរ​ក្រោយ​ នេះ​បាន​សម​ជា​ពេទ្យ​មាន​វិជ្ជាជីវៈ។​

គ្រូពេទ្យ ម៉ុត ណូវែល កំពុងព្យាបាលតាធាក់ស៊ីក្លូ

លោក​ ម៉ុត​ ណូវែល​ គ្រូ​ពេទ្យ​ប្រចាំ​ Clinic​ ឯកជន​មួយ​បាន​ឲ្យ​ដឹង​ថា​ អ្វី​ដែល​ខ្លួន​បាន​ជួយ​ដល់​កីឡាករ​ប្រដាល់​ ឬ​អ្នក​សុំទាន​ តា​ធាក់​ស៊ីក្លូ​កន្លង​មក​នេះ​ គឺ​ដោយ​សារ​ចិត្ត​អាណិត​ដោយ​ឃើញ​ពី​ភាព​លំបាក​ពិតប្រាកដ​ ចង់​ជួយ​ដោះស្រាយ​មួយ​គ្រា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

កីឡាករ ឈឿន ឆៃដែន

គ្រូ​ពេទ្យ​ដែល​មាន​ការ​គោរព​ខ្លាំង​ពី​អ្នក​ប្រដាល់​ច្រើន​រូប​នេះ​ ផ្ដាំ​ផ្ញើ​ដល់​ពេទ្យ​មួយ​ចំនួន​ដែរ​ថា​ កុំ​គិត​តែ​រឿង​លុយ​ពេក​ ទាល់តែ​បាន​លុយ​បាន​ព្យាបាល​ បើ​មិន​មាន​លុយ​មិន​ព្យាបាល​ នេះ​ជា​ទង្វើ​មិន​ល្អ​នោះ​ឡើយ​ មិន​មែន​ជា​គ្រូ​ពេទ្យ​នោះ​ឡើយ។​ លោក​បញ្ជាក់​ទៀត​ថា​«គ្រូពេទ្យ​ ត្រូវ​ចេះ​អាណិត​ស្រឡាញ់​អ្នក​ជំងឺ​ គ្រូពេទ្យ​ត្រូវ​ជួយ​ព្យាបាល​អ្នក​ជំងឺ»។​

គ្រូពេទ្យ ម៉ុត ណូវែល

លោក​ ម៉ុត​ ណូវែល​ ជា​គ្រូ​ពេទ្យ​ប្រចាំ​ Clinic​ ឯកជន​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ។​ គ្រូ​ពេទ្យ​រូប​នេះ​តែងតែ​ជួយ​ព្យាបាល​អ្នក​ប្រដាល់​នា​ពេល​កន្លង​មក​ មិន​ថា​របួស​ពី​ការ​ឡើង​ប្រកួត​ឬ​មាន​ជំងឺ​ធម្មតា​ក៏​ដោយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី