ឪ​ខ្លា​កូន​ខ្លា! កូន Ronaldo នាំ U-9 Juventus ឈ្នះពាន​ និង​ក្លាយជា Top Scorer 

  • 2019-04-24 04:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo Jr ដែល​ជា​កូនប្រុស​ច្បង​របស់​ Cristiano Ronaldo កំពុង​តែ​​ដើរ​តាម​គន្លង​របស់​ឪពុក ដោយ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ២៥គ្រាប់ ឲ្យក្រុមអាយុ​ក្រោម ៩ឆ្នាំ Juventus (U-9)។

កាលពី​សប្ដាហ៍មុន រូបគេ​បានជួយ​ឲ្យ​ក្រុមឈ្នះ​ពាន​មួយ គឺ​ពាន​ Torneo Internacional de Marítimo។ ចាប់តាំង​ពី​ផ្ទេរ​ពីក្រុមយុវជន Real Madrid មក Juventus តាម​ឪពុក​កាលពីខែកញ្ញា ឆ្នាំ២០១៨ កុមារា​ដែល​មាន​អាយុ ៨ឆ្នាំ​រូបនេះ ធ្លាប់ជួយ​ក្រុម​លើក​ពាន​១រួចមកហើយ កាលពីខែធ្នូ​កន្លងទៅ។

ពាន​ Torneo Internacional de Marítimoមាន​ការប្រកួត​តែ ៨ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ Cristiano Jr. បាន​ស៊ុត​បញ្ចូលទី​សរុប ដល់ទៅ ២៥គ្រាប់។ អ្វីដែលគួរ​ឲ្យ​ចាប់អារម្មណ៍ គឺក្នុង​ប្រកួត​បើកឆាក រូបគេ​បាន​ស៊ុត​បញ្ចូលទី​ដល់ទៅ ៧គ្រាប់​ម្នាក់ឯង ត្រឹម​តង់ទី១។ ហើយ​នៅ​វគ្គផ្ដាច់ព្រ័ត្រ Jr. បាន​ជួយ​ឲ្យ​ក្រុម​ យកឈ្នះ​ក្រុម U-9 Atletico Madrid ថែមទៀតផង។

ពាន​រង្វាន់​ខាង​លើ​លេង​នៅ​ទឺកដី​កំណើត​របស់ Ronaldo តែម្ដង គឺនៅក្រុង Madeira ប្រទេស​ព័រទុយហ្គាល់។ ពាន​នេះ មានការ​ចូលរួម​ពី​ក្រុម​ក្មេងៗ​ជាច្រើន ដែល​ក្នុង​នោះ​ក៏​មាន U-9 Atletico Madrid (ចាញ់ U-9 Juventus វគ្គផ្ដាច់ព្រ័ត្រ), Porto និង Benfica ជាដើម៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ