ស៊ូបារុ ចាប់ផ្ដើមដំណើរការរោងចក្រដំឡើងរថយន្តនៅប្រទេសថៃ ដើម្បីផ្គត់ផ្គង់ទីផ្សារអាស៊ីអាគ្នេយ៍
- 2019-04-25 02:46:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ូបារុ ចាប់ផ្ដើមដំណើរការរោងចក្រដំឡើងរថយន្តនៅប្រទេសថៃ ដើម្បីផ្គត់ផ្គង់ទីផ្សារអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
ក្រុមហ៊ុនតាន់ចុង អ៊ីនធើណេសិនណល លីមីធីត បានសម្ពោធរោងចក្រដំឡើងរថយន្ត ស៊ូបារុ ជាផ្លូវការហើយកាលពីថ្ងៃទី២៣ មេសា ២០១៩ ដែលស្ថិតនៅលើផ្ទៃដី ១០ម៉ឺនម៉ែត្រការ៉េ ក្នុងតំបន់សេដ្ឋកិច្ច ឡាដ្រកបាង ប្រទេសថៃ។
ការវិនិយោគ មានទំហំទឹកប្រាក់ ៥ ពាន់លានបាត (ស្មើនឹង ១៥៧ លានដុល្លារ) ដែលមានសមត្ថភាពអាចដំឡើងរថយន្តបានចំនួន ៦០០០ គ្រឿង សម្រាប់ប្រតិបត្តិការឆ្នាំដំបូង ក្នុងគោលបំពេញតម្រូវការប្រើប្រាស់របស់អតិថិជនដែលនិយមប្រើប្រាស់រថយន្ត ស៊ូបារុ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដៃគូសហប្រតិបត្តិការរួមមាន
ក្រុមហ៊ុន តាន់ចុង ស៊ូបារុ អូតូម៉ូធីវ លីមីធីត (TCSAT) គឺជាការវិនិយោគរួមគ្នាវាង ក្រុមហ៊ុន តាន់ចុង អ៊ីនធើណេសិនណល លីមីធីត ដែលមានករគ្រប់គ្រង់ភាគហ៊ុន ៧៤,៩% ចំណែកក្រុមហ៊ុន ស៊ូបារុ ខបភើរេសិន គ្រប់គ្រង់ភាគហ៊ុនចំនួន ២៥,១%។
សូមបញ្ជាក់ថា ប្រទេសថៃ គឺជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពដំឡើងរថយន្ត និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើន ដែលផ្ដល់ភាពងាយស្រួលក្នុងការដំឡើង និងប្រកួតប្រជែងទីផ្សារអ្នកប្រើប្រាស់៕
រូបភាពផ្ដល់ឲ្យដោយ TCSAT
ចុចអាន៖
Subaru ២០២០ ខាងក្នុងទំនើបអស់ទាស់ ឯខាងក្រៅឆ្លាតជាងមនុស្ស(វីដេអូ)!
មកមើលការបើកសាកល្បង Subaru Forester e-Boxer ឆ្នាំ ២០១៩ នៅសិង្ហបុរីម្ដងមើល អស្ចារ្យយ៉ាងណា?