អេ​ ភូថង​ ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​៣ថ្ងៃ​របស់​ក្រសួង​ ចេះ​វិធី​សាស្ត្រ​ថ្មី​ច្រើន​ត្រៀម​ចែក​រំលែក​សិស្ស​

  • 2019-04-25 03:37:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ជំនាន់​ឆ្នាំ ១៩៩០ លោក​ អេ​ ភូថង​ ថា​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ច្រើន​ពី​ការ​សិក្សា​វគ្គ​រៀបចំ​ផែនការ​ និង​ទ្រឹស្ដី​ របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រយៈ​ពេល​៣ថ្ងៃ​នេះ។​

ឯកឧត្តម ប៊ូ ជុំសេរី

លោក​គ្រូ​ អេ​ ភូថង​ បាន​ឲ្យ​ដឹង​ថា​ សិក្ខាសាលា​រយៈពេល​៣ថ្ងៃ​នេះ​មាន​ពិត​ជា​មាន​សារសំខាន់​ណាស់​ ដល់​ពួក​លោក​ជា​គ្រូ​ជម្រើស​ជាតិ​ ក៏​ដូច​ជា​គ្រូ​ថ្នាល​នានា​ទាំង​អស់។ ​សិក្ខាសាលា​នេះ​ គឺ​បង្រៀន​ពី​ផែនការ​ថ្មី​ ក្នុង​ការ​បង្ហាត់​ប្រៀន​សិស្ស​ មិន​ថា​ហ្វឹកហាត់​ជំនាញ​ ការ​ហ្វឹកហាត់​កម្លាំង​ ការ​បង្រៀន​ចិត្ត​សាស្ត្រ​ដល់​កីឡាករ​ និង​ថែទាំ​សុខភាព​ថែម​ទៀត​ផង។​

លោក អេ ភូថង កណ្ដាល

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​ឆ្លងកាត់​វគ្គ​នេះ​ហើយ​ លោក​នឹង​យក​អ្វី​ដែល​បាន​រៀន​នេះ​ទៅ​បង្ហាត់​បង្ហាញ​ ដល់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​របស់​ពួក​លោក​ ដើម្បី​ពង្រឹង​សមត្ថភាព​ឈាន​ទៅ​រក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣០​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ចុង​ឆ្នាំ​នេះ។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បើក​សិក្ខាសាលា​ស្ដី​អំពី​ការ​រៀបចំ​ផែនការ​ និង​ទ្រឹស្ដី​ រយៈ​ពេល​៣ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី២២​-២៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ នៅ​អគារ​ហ្វឹកហ្វឺន​កីឡា​ថ្មី​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ។ ​សិក្ខាកាម​ចូលរួម​មាន​ ១៦៥​នាក់​ ជា​គ្រូ​ជម្រើស​ជាតិ​ គ្រូ​ថ្នាល​ និង​១០​នាក់​ជា​គ្រូ​ជន​ពិកា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី