ចេញ​តម្លៃ​ OnePlus 7 Pro មាន RAM 12GB ថ្លៃ​មិន​ចាញ់​ iPhone និង Samsung ទេ

  • 2019-04-25 03:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ផ្លូវ​ការ​របស់​ OnePlus 7 Pro ត្រូវ​បាន​បង្ហាញ​ចេញ មុន​ការ​ប្រកាស​ចេញ​ជា​សាធារណៈ​នូវ​ស្មាតហ្វូន​​កំពូល​នេះ ដែល​នឹង​​ធ្វើ​ឡើង​នា​ថ្ងៃ ១៤ ខែ​ឧសភា​ ខាង​មុខ​នេះ។

​តាម​ការ​​លេច​ចេញ​កន្លង​មក​ OnePlus 7 Pro នឹង​មាន​ចែក​ចេញ​ជា​ ៣ ប្រភេទ​​គឺ​ប្រភេទ RAM ទំហំ ៦ GB/អង្គ​ផ្ទុក ១២៨ GB, ប្រភេទ RAM ទំហំ ៨ GB/អង្គ​ផ្ទុក​ ២៥៦ GB និង​ប្រភេទ RAM ទំហំ ១២ GB/អង្គ​ផ្ទុក ២៥៦ GB។

ចំពោះ​ប្រភេទ RAM ទំហំ​ ១២ GB មាន​តម្លៃ​ ៨១៩​ ផោន (ប្រមាណ​ ១ ០៥៧ ដុល្លារ) ហើយ​ប្រភេទ RAM ទំហំ ៨​ GB តម្លៃ​ ៧៤៩ ផោន (ប្រមាណ​ ៩៦៦ ដុល្លារ)។ សម្រាប់​ប្រភេទ RAM ទំហំ ៦ GB គេ​មិន​ទាន់​ច្បាស់​អំពី​តម្លៃ​នោះ​ទេ ប៉ុន្តែ​រំពឹង​ថា​មាន​ចន្លោះ​ពី ៦៧៩ ផោន ទៅ ៦៩៩ ផោន។ បញ្ជាក់​ថា​នេះ​ជា​តម្លៃ​លើ​ទីផ្សារ​អឺរ៉ុប ហើយ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​អាច​មាន​តម្លៃ​ធូរ​ជាង​នេះ ដោយ​រក្សា​តួ​លេខ​ដដែល​គ្រាន់​តែ​ប្ដូរ​រូបិយប័ណ្ណ ពោល​​ ៨១៩ ផោន អាច​ប្រែ​ទៅ​ជា​ ៨១៩ ដុល្លារ។

លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់​ OnePlus 7 Pro ដែល​គេ​ដឹង​​នា​ពេល​នេះ​គឺ​មាន​ដូច​ជា​អេក្រង់​រាង​កោង​ទំហំ ៦,៧ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ 3120x1440 និង​មាន​ Refresh Rate រហូត​ដល់ ៩០ Hz លើស​ពី​ស្មាតហ្វូន​កំពូល​ដទៃ។ កាមេរ៉ា​ Selfie ដែល​បង្កប់​ក្នុង​តួ​ខ្លួន​មាន​កម្រិត ១៦ MP ​ហើយ​កាមេរ៉ា​ក្រោយ​មាន​ចំនួន ៣ គ្រាប់ ដែល​ជា​ប្រភេទ​ធម្មតា, Super-Wide-Angle និង​​កាមេរ៉ា​ Zoom បាន​បី​ដង​ជា​ដើម៕

ចុចអាន ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម