ល្អ​មើល​ទៀត​ហើយ ​កម្ពុជា ​ធ្វើ​ជា​ម្ចាស់​ផ្ទះ AFC U19 ​វគ្គ​ជម្រុះ​

  • 2019-04-25 09:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ប្រកាស​របស់​សហព័ន្ធ​បាល់ទាត់​អាស៊ី ​ពាន​រង្វាន់ AFC U19 Championship ​វគ្គ​ជម្រុះ​ក្នុង​ពូល ​ត្រូវ​បាន​បែងចែក​ម្ចាស់​ផ្ទះ​រួច​រាល់​ហើយ។

ក្នុង​នោះ AFC ​បាន​បែងចែក​ជា​២​តំបន់ គឺ​តំបន់​ខាង​កើត​និង​ខាង​លិច។ ដោយ​ខាង​កើត ប្រទេស​ដែល​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រួម​មាន កម្ពុជា ឆានីសតៃប៉ិ មីយ៉ាន់ម៉ា ​និង​វៀតណាម។ សម្រាប់​ខាង​លិច​វិញ ​ក្រុម​ជា​ម្ចាស់​ផ្ទះ​មាន បារ៉ែន ​អ៊ីរ៉ាក់ ​អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត ​និង​តាហ្ស៊ីគីស្ថាន។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ស្វែង​រក​ក្រុម​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០២០ ​នៅ​ប្រទេស​ជប៉ុន។

កម្ពុជា ​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ម្ដង​មក​ហើយ ​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ ប៉ុន្តែ​មិន​ទទួល​បាន​ឱកាស​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​នោះ​ទេ៕

ប្រភព៖ AFC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី