មកក្រោយ តែគេដើរជាង! តួលេខអ្នកប្រើ Stories លើ Facebook ស៊ីដាច់ Snapchat

  • 2019-04-26 02:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ត្បិត​អី​ក្រុមហ៊ុន Facebook ដើរ​តាម​គន្លង​ចាស់​របស់ Snapchat និង Instagram ក្នុង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ Stories ប៉ុន្តែ​ភាព​ជោគជ័យ​នៅ​តែ​បន្ត​កើត​មាន​ឥត​ឈប់​ធៀប​នឹង​កាល​ទើប​ចេញ​ឲ្យ​ប្រើ​ដំបូង។

ក្រៅពី​​ប្រកាស​ពី​ប្រាក់​ចំណូល​នា​ត្រីមាស​ទី១ ឆ្នាំ២០១៩ ក្រុមហ៊ុន Facebook ក៏​បង្ហើប​ពី​តួ​លេខ​កើន​ឡើង​របស់​អ្នក​ប្រើ​មុខងារ Stories ដោយ​កើន​ឡើង​ដល់​ទៅ ៥០០ លាន​នាក់ ធៀប​នឹង​តួ​លេខ​ចាស់​ ៣០០ លាន​នាក់​ក្នុង​មួយ​ថ្ងៃ​គិត​ត្រឹម​ខែ​កញ្ញា​កន្លង​ទៅ។

នាយក​ជាន់​ខ្ពស់​អ្នក​ស្រី Sheryl Sandberg ក៏​បង្ហើប​ថា​មាន​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខ្ទង់ ៣ លាន​នាក់ ​ក៏​ប្រើប្រាស់ Stories ជា​ផ្នែក​មួយ​សម្រាប់​ការ​ផ្សព្វផ្សាយ​ស្លាកយីហោ​ឬ​ផលិតផល​របស់​ខ្លួន។ ចំណុច​នេះ​ហើយ​ដែល​អាច​បញ្ជាក់​ថា​ចំណូល​មួយ​ជ្រុង​ដែល​មាន​ការ​កើន​ឡើង​នា​ត្រីមាស​ដំបូង​ឆ្នាំ​នេះ ក៏​ទទួល​បាន​ពី​ជោគជ័យ​នៃ​មុខងារ Stories ផង​ដែរ។

រំឭក​ថា​តួ​លេខ​ថ្មី​នេះ បាន​រុញ​ឲ្យ Stories លើ Facebook + Messenger អាច​តាម​ស្មើ​ទំហំ​អ្នក​ប្រើប្រាស់​លើ Instagram និង WhatsApp ហើយ​បាន​យក​ឈ្នះ​ដាច់​ភឹងលើ​ក្រុមហ៊ុន​អ្នក​បង្កើត​មុខងារ​នេះ​ដំបូង​ឡើង​គឺ Snapchat ដែល​កំពុង​មាន​អ្នក​ប្រើ Stories ត្រឹម ១៩០ លាន​នាក់​ ប៉ុណ្ណោះ។

រំឭក​ថា Stories លើ Facebook អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ចែកចាយ​រូបភាព វីដេអូ ឬ​ពាក្យពេចន៍​ណា​មួយ​ទៅ​កាន់​មិត្តភ័ក្ដិ​ និង Follower ក្នុង​រយៈ​ពេល​កំណត់ ២៤ ម៉ោង ដែល​នឹង​លុប​ចេញ​ទៅ​វិញ​ដោយ​ស្វ័យប្រវត្តិ (ប៉ុន្តែ​នៅ​ជាប់​ក្នុង Story Archive អាច​មើល​ឃើញ​តែ​ម្ចាស់​គណនី​ផ្ទាល់)។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Techcrunch | theverge   ប្រែ​សម្រួល៖ កៅ រក្សា