សល់ត្រឹមតែ២សប្តាហ៍ទៀតប៉ុណ្ណោះ ម្ចាស់រង្វាន់មាសសុទ្ធ ២ គីឡូក្រាមពី Mazda នឹងបង្ហាញខ្លួន
- 2019-04-25 09:08:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សល់ត្រឹមតែ២សប្តាហ៍ទៀតប៉ុណ្ណោះ ម្ចាស់រង្វាន់មាសសុទ្ធ ២ គីឡូក្រាមពី Mazda នឹងបង្ហាញខ្លួន
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៩ ក្រុមហ៊ុនលក់រថយន្ត Mazda បានធ្វើការចាប់ផ្តើមកម្មវិធីឈ្នះមាសសុទ្ធ ២ គីឡូក្រាមរដូវកាលទី ២ បន្ទាប់ពីមានការសំណូមពរជាច្រើនពីសំណាក់អតិថិជន និងក្រោយពីបានរកឃើញម្ចាស់មាសសុទ្ធ ១ គីឡូក្រាមកាលពីរដូវកាលទីមួយរួចមក។
រំលងតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ Mazda នឹងធ្វើការចាប់រង្វាន់មាសសុទ្ធ ២ គីឡូក្រាម នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ដែលមានការចូលរួមពីតារាកំប្លែងល្បីឈ្មោះ នាយ គ្រឿន ជាមួយនឹង ផ្សាយផ្ទាល់នៅលើហ្វ៊េសបុកផេករបស់ Mazda Cambodia និង HGB Group Cambodia ។
ក្រៅពីមាសសុទ្ធទម្ងន់ ២ គីឡូក្រាមក្រុមហ៊ុន Mazda ក៏មានចែករង្វាន់ជាច្រើនទៀតដូចជាមាសសុទ្ធកន្លះគីឡូ ៥ តម្លឹង ២ តម្លឹង ១ តម្លឹង ៥ ជី និង ១ ជី ដែលសរុបមានចំនួនជាង ៨០០ រង្វាន់ ស្មើនឹងមាសសុទ្ធជាង ៦ គីឡូក្រាម (១៦០ តម្លឹង) ជូនអតិថិជនគ្រប់ៗគ្នា។ ប្រញាប់ឡើង! ចំពោះអតិថិជនដែលមិនទាន់បានជាវរថយន្ត Mazda គឺមានឱកាសដល់ត្រឹមថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ។
តាមដានវីដេអូតាមរយៈ Facebook លីងមួយនេះ៖ MazdaCambodia ។
ទស្សនារូបភាពរំលឹកកម្មវិធីការចាប់រង្វាន់ប្រ៉ូម៉ូសិនមាសសុទ្ធ១គីឡូក្រាមរដូវការទី១៖
សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅ៖