Lukaku បង្ហើប​ថា​ ខ្លួន​ចង់​លេង​នៅ​ Serie A

  • 2019-04-25 13:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United កីឡាករ​ Romelu Lukaku បាន​បង្ហើប​ប្រាប់​សារព័ត៌មាន Sky Sports Italia ថា​ Serie A ជា​កន្លែង​សុបិន​មួយ​ដែល​ខ្លួន​សង្ឃឹម​ថា​បាន​លេង​។

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​រូប​នេះ​បាន​និយាយ​ថា​៖ " លេង​បាល់ទាត់​នៅ Serie A គឺ​ជា​សុបិន​មួយ។ ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​នឹង​ទៅ​លេង​នៅ​ទីនោះ​ក្នុង​ថ្ងៃ​ណា​មួយ តែ​នៅ​ពេល​នេះ​ខ្ញុំ​កំពុង​ផ្ដោត​អារម្មណ៍​នៅ​ក្លឹប​ Manchester United '' ។

ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ Lukaku បាន​បង្ហាញ​ខ្លួន ៤៤​ដង និង​រក​គ្រាប់​បាល់​បាន ១៥​គ្រាប់ គ្រប់​កម្មវិធី​របស់​ក្លឹប​ Manchester United។

កីឡាករ​រូប​នេះ​បាន​ផ្ទេរ​ចេញ​ពី​ក្លឹប​ Everton នៅ​ឆ្នាំ​២០១៧ ក្នុង​តម្លៃ​ខ្លួន ៧៥​លាន​ផោន ត្រូវ​នឹង​ ៩៦​លាន​ដុល្លារ៕

អាន​បន្ត៖

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី