Man Utd ជាប់​ជា​ក្លឹប​ដែល​ទទួល​បាន​ការ​ផ្ដល់​បាល់​​ប៉េណាល់ទី​ច្រើន​ជាង​គេ​ក្នុង​ PL នៅ​រដូវ​កាល​នេះ

  • 2019-04-15 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ខ្សែ​បម្រើ​បារាំង​កីឡាករ​ Paul Pogba ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ​ ២​គ្រាប់​ ក្នុង​ប្រកួត​ប៉ះ​នឹង​ West Ham កាល​ពី​យប់​ថ្ងៃ​សៅរ៍ ក្លឹប​ Manchester United ក្លាយ​ជា​ក្លឹប​ដែល​ទទួល​បាន​ការ​ផ្ដល់​​បាល់​ពិន័យ​ ១១​ម៉ែត្រ​ច្រើន​ជាង​គេ នៅ​ក្របខ័ណ្ឌ​ Premier League ក្នុង​រដូវ​កាល​នេះ។

ក្លឹប​ដែល​មាន​រហស្សនាម​បិសាច​ក្រហម​មួយ​នេះ​ មាន​ឱកាស​ស៊ុត​បាល់​ពិន័យ ១១​ម៉ែត្រ​បាន ១២​លើក​ តាម​ពី​ក្រោយ​ដោយ​ក្លឹប​ Crystal Palace ដែល​ទទួល​បាន​ឱកាស​ស៊ុត​ ១១​លើក។

យ៉ាង​ណា​មិញ ក្នុង​ចំណោម​ ១២​ដង​នោះ ក្លឹប​ Manchester United ស៊ុត​ចូល​បាន​តែ ៩​ដង​ទេ​ ខណៈ​ក្លឹប​ Crystal Palace ស៊ុត​ចូល​បាន ១០​ដង​ ក្នុង​ចំណោម​ការ​ផ្ដល់​បាល់​ប៉េណាល់ទី ១១​ដង​។

គ្រាប់​បាល់​ប៉េណាល់ទី​ទាំង​ ៩​គ្រាប់​នោះ រក​បាន​ដោយ​ខ្សែ​បម្រើ​ Paul Pogba ចំនួន ៧​ដង ហើយ​ ២​ដង​ទៀត​ រក​បាន​ដោយ​ ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ​ Anthony Martial និង​ខ្សែ​ស្លាប​អង់គ្លេស​កីឡាករ​ Jesse Lingard។ ក្រៅពី​ស៊ុត​ចូល​បាល់​ ១១​ម៉ែត្រ​ច្រើន​ជាង​ Pogba ក៏​ជា​អ្នក​ខកខាន​ស៊ុត​បាល់​ប៉េណាល់ទី​ទាំង​ ៣​ដង​នោះ​ដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Manchester United កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ ៥​ ដោយ​លេង​បាន ៣៣​ប្រកួត​ និង​មាន​ ៦៤​ពិន្ទុ ខណៈ​ក្លឹប​ Chelsea លេង​បាន ៣៤​ប្រកួត​ នៅ​ឈរ​លេខ ៤​ និង​មាន​ ៦៦​ពិន្ទុ រីឯ​ Arsenal វិញ​នៅ​លេខ ៦ តែ​លេង​បាន​តែ​ ៣២​ប្រកួត និង​មាន​ ៦៣​ពិន្ទុ៕

អាន​បន្ត៖

មក​ស្គាល់​ក្លឹប​អង់គ្លេស​ទាំង​អស់​ដែល​ធ្លាប់​ឈ្នះ​ពាន Europa League

ក្នុង​ PL មាន​តែ Arsenal ទេ​ដែល​មិន​ទាន់​ស្គាល់​ជាតិ​ Clean Sheet នៅ​ក្រៅ​ដី

មាន​តែ​ ៦​ក្លឹប​ទេ​ ដែល​មិន​ធ្លាប់​កាត់​ចេញ​ពី​លីគ​កំពូល​តាំង​ពី​បង្កើត​ PL មក

ប្រភព៖ Premier League | transfermarkt   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី