ម៉ឺន សុភា សង្ឃឹមឈ្នះ ៧៥% មិត្តភាពអន្តរជាតិថ្ងៃអាទិត្យនេះ
- 2019-04-26 02:42:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ឺន សុភា សង្ឃឹមឈ្នះ ៧៥% មិត្តភាពអន្តរជាតិថ្ងៃអាទិត្យនេះ
ចន្លោះមិនឃើញ
អ្នកលេងកណ្ដាប់ដៃ ម៉ឺន សុភា ដាក់ក្ដីសង្ឃឹមច្រើនលើកនេះ រហូតដល់ទៅ ៧៥% ថាអាចនឹងទទួលបានជ័យជម្នះនាជំនួបមិត្តភាពអន្តរជាតិថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ នៅសង្វៀនបាយ័ន។
អ្នកប្រដាល់មកពីស្រុកខ្សាច់កណ្ដាលរូបនេះបានឲ្យដឹងថា សម្រាប់ការហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពចុងសប្ដាហ៍នេះបាន១អាទិត្យដែរ ហើយបច្ចុប្បន្ននេះគ្រូកំពុងបុកហាត់ខ្លាំងដើម្បីជាការត្រៀមឲ្យបានល្អ។ សុភា មិនទាន់ដឹងថាកីឡាករថៃ តាក់សិលា មានសមត្ថភាពខ្លាំងយ៉ាងទេ ព្រោះមិនដែលបានជួបប្រកួតគ្នាពីមុនមក បានត្រឹមដឹងថាធ្លាប់ប៉ះ កែវ រំចង់ វង្ស ណយ ជាដើម។
កូនសិស្សលោក ធន់ សុភា ខាងលើបន្ថែមទៀតថា ឥលូវនេះគឺខំប្រឹងប្រែងជាងមុនទៅទៀត ព្រោះត្រូវរកលុយដើម្បីផ្គត់ផ្គង់គ្រួសារ ដោយសារបច្ចុប្បន្ននេះមិនមែននៅខ្លួនមួយដូចមុនឡើយ ដូច្នេះកាត់បន្ថយការងារមិនសូវមានប្រយោជន៍ចោល គិតតែខំប្រឹងហាត់ប្រកួតតែប៉ុណ្ណោះ។
រំលឹកដែរថា កីឡាករ ម៉ឺន សុភា នឹងត្រូវប្រកួតលើកទី២របស់ខ្លួននៅសង្វៀនបាយ័ន ជាមួយជើងខ្លាំងថៃ តាក់សិលា លើប្រភេទទម្ងន់៧២គីឡូក្រាម ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩។ ប្រកួតចុងក្រោយរបស់ សុភា ផ្ដួលថៃ ផុងសារី ឲ្យសន្លប់ក្នុងទឹកទី២ កាលពីថ្ងៃទី១២ មេសា ប៉ុន្មានថ្ងៃមុននេះ៕
អបអរ! កូនប្រុសម្ចាស់ក្លឹបបឹងកេត ជាប់ជុំដំបូងលេងនៅ Barcelona ហើយ
Hazard កំពុងនាំមុខជាអ្នក Assist ច្រើនជាងគេក្នុងលីគកំពូលទាំង ៥